28/10/2015 10:00 GMT+7 Email Print Like 0

អាស៊ានត្រូវការដឹកនាំដ៏ខ្លាំងក្លាក្នុងការដោះស្រាយបញ្ហាសន្តិសុខ


រដ្ឋមន្រ្តីការពារជាតិម៉ាឡេស៊ីលោក Hishammuddin Hussein (រូបថត៖borneoaseanreports.com)

សារព័ត៌មានម៉ាឡេស៊ី នាថ្ងៃទី២៧ខែតុលាឆ្នាំ២០១៥ បាន​ស្រង់សម្ដីលោករដ្ឋមន្រ្តីការ​ពារជាតិ​ប្រទេស​នេះ Hishammuddin Hussein ដោយចាត់ទុកថា សន្តិ​សុខ​កំពុង​ក្លាយ​ទៅ​ជា​បញ្ហា​រស៊ើប​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ ថ្លែង​មតិ​នៅ​សន្និសីទ​កាសែត​ អំពីសន្និសីទចង្អៀតរដ្ឋមន្រ្តី​ការ​ពារជាតិ​អាស៊ាន (ADMM) និងសន្និសីទ​រដ្ឋមន្រ្តីការ​ពារ​ជាតិ​អាស៊ាន​ជា​មួយ​ដៃគូ (ADMM+) លើកទី៣នៅ​រដ្ឋធានី​គូឡាឡាំពួ លោក​ Hishammuddin បានសង្កត់ធ្ងន់​ថា ត្រូវ​មាន​ការ​ដឹកនាំដ៏​ខ្លាំង​ក្លា សំដៅធានាសមត្ថ​ភាព​នៃតំបន់ក្នុង​ការដោះ​ស្រាយ​បញ្ហាសន្តិ​សុខ។ តាមលោក​ថា ក្នុង​ស្ថាន​ការ​នា​បច្ចុប្បន្ន រាល់​បញ្ហាដែល​មិនទាន់​បាន​ដោះស្រាយ​អាចកើត​មាន ឡើងនិង​បង្កការ​សាក​ល្បង​ធំៗ​នា​អនាគត​ ដូច​ជាសេចក្ដីថ្លែង​ការណ៍​ត្រួត​ស៊ីគ្នា ចំពោះ​កោះផ្កាថ្ម​មួយ​ចំនួន​នៅសមុទ្រ​ខាង​កើត ឬគំរាម​កំហែង​ពីក្រុម​ជ្រុល​និយម ដូច​ជាអង្គ​ការ​រដ្ឋ​អ៊ីស្លាម​ស្វ័យ​ប្រកាស (IS)។ លោក Hishammunddi បានឲ្យដឹង​ថែម​ទៀត​ថា​សន្និសីទ ADMM ​និង ADMM+ នឹងត្រូវបាន​រៀបចំ​ឡើង​ ចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៤​ខែ​វិច្ចិកាខាងមុខនេះ នៅរ​ដ្ឋធានី គូឡា​ឡាំពួ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ