04/02/2016 11:19 GMT+7 Email Print Like 0

អាសន្នរោគ Zika បន្តរីករាលដាលនៅអាមេរិកខាងត្បូង

មជ្ឈដ្ឋានមន្ត្រី ប៉េរូ នាថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០១៦ បានលើកកំរិតគ្រោះអាសន្នសុខា​ភិបាល នៅប្រទេសនេះហើយ ក្រោយពីពេលកត់​សម្គាល់ អ្នកជំងឺមួយនាក់ត្រូវឆ្លង​វីរុស Zika កាលពីចុងសប្ដាហ៍​កន្លង​ទៅ ព្រម​ទាំង​បង្កើន​វិធាន​ការ​បង្ការ​ប្រឆាំង​អាសន្ន​រោគនេះរីករាលដាល។ នាថ្ងៃដដែល មជ្ឈដ្ឋានមន្ត្រីឈីលីក៏បានជូនដំណឹងថា មាន​ករណីឆ្ល​ង​វី​រុស ​Zika ដំបូងនៅប្រទេសនេះ ដោយ អ្នកជំងឺរូបនេះនាំអាសន្នរោកវិល​ពីប្រទេសកូឡុំប៊ីមកប្រទេសឈី​លីវិញ។​ក្រសួង​សុខាភិបាល​អេក្វាឌ័រ​ នាថ្ងៃដដែលបានកត់សម្គាល់នារី​មួយ​នាក់ ត្រូវឆ្លងវីរុស​Zika ដែរ។ ចំពោះ​មុខស្ថាន​ភាព​ដែលអាស​ន្នរោគបន្តរីក​រាលដាល​នោះ សហគមន៍​បណ្ដាប្រទេសអាមេរិកឡាទីននិងតំបន់ការាបៀន (CELAC) បាន​កោះហៅ​ សន្និ​សីទរដ្ឋមន្រ្តីសុខាភិបាលនៃប្រទេស​សមាជិកទាំងឡាយ នៅអ៊ុយរូហ្គាយនាថ្ងៃ ទី​២ ខេ​កុម្ភៈ សំដៅ​ពិភាក្សា​ អំពីវិធានការបង្កើនកិច្ចសហការរវាងប្រទេសនានាដើម្បី​ទប់ទល់​នឹងវីរុស Zika៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ