26/04/2015 14:53 GMT+7 Email Print Like 0

អាល្លឺម៉ង់នឹងជួយឧបត្ថម្ភក្រិករួចផុតពីការក្ស័យធន


អាល្លឺម៉ង់នឹងជួយឧបត្ថម្ភក្រិករួចផុតពីការក្ស័យធន (Image: VNA)


ថ្លែងមតិ​ជាមួយមជ្ឈដ្ឋានអ្នកសារព័ត៌មាន នាថ្ងៃទី២៤ខែមេសាឆ្នាំ​២០១៥ បន្ទាប់​ពី ជំនួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ក្រិក លោក Alexis Tsipras នៅខាង​ក្រៅសន្និ​សីទ​កំពូល ពិសេសនៃ​សហភាព​អឺរ៉ុប (EU) ស្តីពី​ជន​អន្តោ​ប្រវេសន៍​ដែល​កំពុង​ប្រព្រឹត្ត​ទៅនៅ​ទីក្រុង  Brussels របស់​បែល​ហ្ស៊ីក​អធិការបតីអល្លឺម៉ង់ លោក​ស្រី Angela Merkel បាន​ប្រកាស​ថា៖ ប៉ែឡាំង​នឹងធ្វើអស់​ពីកំលាំង​កាយចិត្ត​ ដើម្បី​ជួយក្រិក​ជៀស​ផុត​ពីការ​ក្ស័យធន។ លោក​ស្រី Merkel បាន​ឲ្យដឹង​ថា៖ ភាគី​ទាំង​២​បាន​ផ្លាស់ប្តូរ​គ្នា​មាន​ចរិតលក្ខណៈ ស្ថាបនា​និង​ទស្សនៈ​នៃ​រដ្ឋាភិបាល​អាល្លឺ​ម៉ង់គឺ៖ ទោះ​បីជា​ស្ថាន​ភាព​មួយដោយ​គឺមិន​ទុកឲ្យ​ក្រិកក្ស័យធនឡើយ។ ក្នុងពេល​នោះ កិច្ច​ប្រជុំ​នៃរដ្ឋមន្ត្រី​​ហិរញ្ញវត្ថុ​ បណ្ដាប្រទេសចាយ​ប្រាក់អឺរ៉ូ (Eurogroup) មិន​ទទួល​បាន​លទ្ធផល​ណា​មួយ​ឡើយ​អំពី​ជំហាន​ជាបន្ត​ក្នុង​ការ ដោះស្រាយ​វិបត្តិបំណុល​របស់ក្រិក។​ ប្រធាន Eurogroup បានប្រកាស​ថា៖ Athens ត្រូវ​ជំរុញ​ខ្លាំង​ដំណើរការចរចា​ អំពី​កំណែទម្រង់ដែលក្រិកត្រូវដំណើរ​ការ ក្នុង​ករណី ប្រ​ទេស​នេះ​ចង់​ទទួល​បាន​កញ្ចប់​ប្រាក់​ជំនួយ​ចុង​ក្រោយ។ នា​ថ្ងៃដ៏​ដែល​រដ្ឋសភា​ក្រិក បាន​អនុម័ត​លើក្រិត ដែល​ស្នើ​ឲ្យ​អង្គ​ការ​រដ្ឋ​បញ្ជូន​ប្រភព​ទុន​បំរុង​របស់ខ្លួនទៅ​កាន់​ធនាគារ​មជ្ឈឹម ដើម្បី​ជួយ​ឧបត្ថម្ភ​រដ្ឋាភិបាល​ទូទាត់​កញ្ចប់​បំណុល​ដល់​កំណត់​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ