30/06/2015 10:29 GMT+7 Email Print Like 0

អាមេរិក ជប៉ុន និងឥណ្ឌាជួបសន្ទនាអំពីសន្តិសុខនាវាចរណ៍

ក្រសួងការបរទេសអាមេរិក នាថ្ងៃទី២៨ខែមិថុនាឆ្នាំ​​២០១៥ បានប្រកាស​ថា អាមេរិក ជប៉ុន​និង​ឥណ្ឌា​បាន​ដំណើរ​ការជំនួប​សន្ទនាត្រីភាគី​លើកទី៧​នៅ Hawaii ដើម្បី​ពិភាក្សា​អំពី​សន្តិសុខ​នាវាចរណ៍​និង​បញ្ហា​ផ្សេងៗ​ទៀត។ ចូល​រួម​ជំនួប​​សន្ទនា​លើក​នេះ ភាគីអាមេរិក​មាន ឧបការី​រដ្ឋមន្រ្តីការ​បរទេស​ទទួលបន្ទុក​បញ្ហាអាស៊ី​ខាងត្បូង​និង​អាស៊ី​បូព៌ា ​លោកស្រី Nisha Biswal និង​សមភាគីទទួល​បន្ទុកបញ្ហា​អាស៊ីខាង​ត្បូង-​អាស៊ីប៉ាស៊ីហ្វិក លោក Daniel Russel។ គណៈ​ប្រតិភូ​ជប៉ុនដឹក​នាំ ដោយ​ប្រធាន​នាយកដ្ឋានអាស៊ី​អាគ្នេយ៍ និងអាស៊ីនិរតី​ នៃក្រសួងការបរទេស លោក Takio Yamada។ ចំណែកភាគីឥណ្ឌាដឹក​នាំដោយបណ្ដា​មន្ត្រីក្រសួង​ការបរ​ទេស គឺ លោក Vinay Kwatra លោក Pradeep Rawat និងលោក Amandeep Gill៕ 
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ