05/11/2014 09:28 GMT+7 Email Print Like 0

អាមេរិកវាយតំលៃខ្ពស់ចំពោះទំនាក់ទំនងជាមួយអាស៊ាន


ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិកប្រចាំនៅសមាគមបណ្ដាប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន)
លោកស្រី Nina Hachigian (រូបថត៖armenianchurchwd.com)

នាថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៤ ឯកអគ្គរដ្ឋទូតថ្មីរបស់អាមេរិក ប្រចាំនៅសមាគមបណ្ដា​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ (អាស៊ាន) លោកស្រី Nina Hachigian បានជូនលិខិតប្រគល់​ភារៈកិច្ច​ដល់​អគ្គ​លេខា​ធិ​ការអាស៊ាន លោក Le Luong Minh។ ថ្លែងមតិនៅពិធីនេះ នៅរដ្ឋធានី Jakarta របស់​ប្រទេស​ឥណ្ឌូនេស៊ី លោកស្រី Hachigian បានសង្កត់ធ្ងន់ថា អាមេរិក​យកចិត្តទុកដាក់​ដល់​ទំ​នាក់​​ទំនងជាមួយអាស៊ាន និងមានបំណងអំពីអាស៊ាន១សមាហរណកម្ម​និង​រឹងមាំ។ លោក​ស្រី​ ក៏​បានអះអាងនូវការត្រៀមខ្លួនជាស្រេចសហប្រតិបតិ្តការជាមួយអាស៊ាន គណៈលេខាធិការ​អា​ស៊ាន​ ក៏ដូចជាប្រទេសជាសមាជិកអាស៊ានទាំងអស់​ក្នុងកម្មវិធីសហប្រតិបតិ្តការ​នានា​ដែល​ក្នុង​នោះ​មានការផ្ដើមគំនិតស្ដីពីប្រមុខដឹកនាំវ័យក្មេងអាស៊ីអាគ្នេយ៍ និងបំរ៉ែបំរួលអាកាសធាតុ។

លោក Le Luong Minh បានសង្កត់ធ្ងន់ថា ការដែលអាមេរិកបង្កើនទំនាក់ទំនងជាមួយអាស៊ាន បាន​រួមចំណែកបង្កើតបរិយាកាសនៅតំបន់ដោយមានភាពងាយស្រួលសំរាប់សន្តិភាព ស្ថិរភាព​និង​អភិវឌ្ឍន៍។ លោក Le Luong Minh និងលោកស្រី Hachigian មានក្ដីសង្ឃឹមថា សន្និសីទ​កំ​ពូល​​អាមេរិក-អាស៊ាន និងសន្និសីទកំពូលអាស៊ីបូព៌ាខាងមុខ នឹងជំរុញ​កិច្ចសហ​ប្រតិបតិ្តការ​និង​ទំនាក់ទំនង រវាងភាគីទាំង២យ៉ាងខ្លាំងក្លាថែមទៀត៕

 តាម VOV5 - វិទ្យុសម្លេងវៀត​ណាម

បណ្តាអត្ថបទបានផ្សាយ