20/02/2016 10:47 GMT+7 Email Print Like 0

អាមេរិករិតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ


អាមេរិករិតបន្តឹងកម្មវិធីលើកលែងទិដ្ឋាការ (Image: VNA)

សំដៅទប់ទល់នឹងការគំរាមកំហែងសន្តិសុខ ពីបណ្ដាទាហាន​សាសនា​សង្គ្រាម​បរទេស ​ដែល​បាន​ចូល​រួម​កំលាំង​ពួកឧទ្ទាម​នៅស៊ីរី​ និងអ៊ីរ៉ាក់​នាថ្ងៃទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ រដ្ឋាភិបាល​អាមេរិក​បាន​បំពេញ​បន្ថែម​ប្រទេស​ Yemen Somalia​ និងលីប៊ី​ក្នុងបញ្ជី​ឈ្មោះប្រទេស​ត្រូវ បានតាមដានពិសេសក្នុងដំណើរផ្តល់​ទិដ្ឋាការ​សំរាប់​ប្រជាពល​រដ្ឋ នៃប្រទេសជាសម្ព័ន្ធមិត្តរបស់អាមេរិកចំនួន ៣៨។ ក្រសួង​សន្តិ​សុខ​ជាតិ​អាមេរិក​បាន​លើក​ច្បាស់​ថា៖ ប្រជាពលរដ្ឋនៃប្រទេសនានាដែល​ស្ថិត ក្នុងកម្មវិធីលើកលែងទិដ្ឋាការ (VWP) ប្រសិន​បើ​បាន​ទៅកាន់​ Yemen Somalia និង​លីប៊ីក្នុងរយៈពេល៥ ឆ្នាំកន្លងទៅ​នឹងត្រូវបានសម្ភាស ក្នុងពេលសូមទិដ្ឋាកា​ចូល​អាមេរិក​។ មុននោះ បញ្ជីឈ្មោះប្រទេសដែលមានគ្រោះថ្នាក់ភេរវកម្ម​ខ្ពស់​មានស៊ីរី អ៊ីរ៉ាក់ អ៊ីរ៉ង់ និងសូដង់ តែ​ប៉ុណ្ណោះ។​ ប្រជាពលរដ្ឋដែលមាន​សញ្ញជា​តិចំនួន ២ នឹងត្រូវ​បាន​លុប​ចោល​ពីការ​លើក​លែង​ទិដ្ឋាការ​ផង​ដែរ​៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ