14/03/2017 14:51 GMT+7 Email Print Like 0

អាមេរិកយកចិត្តទុកដាក់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន


លោក Rex Tillerson

នាថ្ងៃទី១០ ខែមិនា ឆ្នាំ២០១៧ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានទទួលជួបនិងធ្វើការជាមួយឯកអគ្គរដ្ឋទូត ភារៈធារីស្ថានទូតអាស៊ាននានាប្រចាំទីក្រុងវ៉ាស៊ីនតោន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh អញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះ។ រដ្ឋមន្ត្រី Rex Tillerson បានអះ​អាង​ថា​ អាមេរិកជានិច្ចកាលគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ហើយនឹងបន្តបង្កើនកិច្ចសហប្រតិបត្តិការ​ជាមួយសម្ព័ន្ធសមាគមនក៏ដូចជាប្រទេសដទៃនានាដើម្បីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍន៍​សម្បូរ​រុងរឿងក្នុងតំបន់ ក៏ដូចជាទប់ទល់ជាមួយរាល់ការសាកល្បងចំពោះមុខ។ លោករូបនេះបានឲ្យដឹងថែមទៀតថា អាមេរិកនឹងសកម្មចូលរួមរាល់វេទិកាក្នុងតំបន់។

នៅទីនេះ ឯកអគ្គរដ្ឋទូតនិងភារៈធារីអាស៊ាននានាបានសង្កត់ធ្ងន់ថា ក្នុងឆ្នាំ២០១៧នេះ ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាស៊ាន-អាមេរិកគប្បីជម្រុញឲ្យបានខ្លាំងក្លាថែមទៀត។ ឯកអគ្គរដ្ឋទូត Pham Quang Vinh ក៏បានចែក​រំ​លែក​នូវមតិរបស់តំណាងអាស៊ាននានា ស្តីពីទំនាក់ទំនងអាស៊ាន-អាមេរិក ព្រមទាំងជូនដំណឹងនូវទិសដៅអាទិភាព​នៃឆ្នាំ APEC ២០១៧ ដោយវៀតណាមទទួលរៀបចំ ក្នុងនោះ មានសប្តាហ៍ជាន់ខ្ពស់ APEC នាខែវិច្ឆិកាឆ្នាំ២០១៧ខាងមុខ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ