18/06/2015 10:10 GMT+7 Email Print Like 0

អាមេរិកព្រួយបារម្ភផែនការសាងសង់របស់ចិននៅសមុទ្រខាងកើត


អាមេរិកព្រួយបារម្ភផែនការសាងសង់របស់ចិននៅសមុទ្រខាងកើត (CSIS)

បន្ទាប់ពីចិន​រាយការណ៍ផែនការសំរេច​សកម្មភាពសាង​សង់​កោះ​ សប្បនិមិត​នៅសមុទ្រ​ខាង​កើត​ក្នុងប៉ុន្មាន​ថ្ងៃខាង​មុខ​នោះ អាមេរិក​បានសម្ដែង​ការ​ព្រួយ​បារម្ភ។ ក្នុងសេចក្តី​ប្រកាសនាថ្ងៃ​ទី១៦ខែមិថុនាឆ្នាំ​២០១៥​ ក្រសួង​ការ​បរទេស​អាមេរិក​បានចាត់ទុកថាផែនកា​ររបស់ចិន មិនបានរួមចំណែកកាត់​បន្ថយភាព​តានតឹ​ងជួយ​ឧបត្ថម្ភ​ការ​នាំ​ចេញ​​ដំណោះស្រាយ​សន្តិភាព​និងការទូត ឬជួយពង្រឹង​សេចក្តី​ប្រកាសអធិបតេយ្យភាព​ដែល​បណ្ដាល​ជំលោះ​របស់​ប៉េកាំង​ឡើយ។ សេចក្តី​ប្រកាសពោលខាង​លើបាននាំចេញ​បន្ទាប់ពីចិន​អះអាង នឹងសំរេចសំណង់​សាង​សង់​កោះ​​សប្ប​និម្មិត​នៅប្រជុំ​កោះ Truong Sa របស់​វៀតណាម​នៅសមុទ្រ​ខាង​កើត​ដែល​ប្រ​ទេស​នេះ​ទន្ទ្រាន​កាន់​កាប់​ខុស​​ច្បាប់​។ ក្នុងចំណោមសំណង់ទាំង​នេះមាន​សំណង់​សំរាប់​គោលដៅ​យោធា​។ ចិន​បាន​ប្រកាស​ការងារ​សាង​សង់​​ដែល​ប្រទេស​នេះដំណើរ​ការនៅ​ប្រជុំកោះ Truong Sa ស្របច្បាប់សម​ស្រប និងត្រឹមត្រូវទាំង​ស្រុង។​ទស្សនៈ​នេះ​មិន​បានបណ្ដា​ប្រទេសយល់​ព្រមឡើយ ក្នុងនោះមានវៀត​ណាមហ្វីលីពីន​ម៉ាឡេស៊ីជា បណ្ដា​ប្រទេស​សំខាន់​នៅ​អាស៊ី-អា​គ្នេយ៍​ ដែលមានជំលោះអធិបតេយ្យ​ភាពជាមួយចិន៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ