04/02/2017 10:00 GMT+7 Email Print Like 0

អាមេរិកបង្កើតក្រុមសមាជិកសភាទទួលបន្ទុកការជំរុញទំនាក់ទំនងជាមួយអាស៊ាន

សមាជិកសភាជាន់ទាបចំនួន២រូបនៃគណៈបក្សសាធារណៈរដ្ឋរបស់អាមេរិកនោះគឺលោក Joaquin Castro តំណាងរដ្ឋ Texas និងលោកស្រី Ann Wagner តំណាងរដ្ឋ Missouri បានបង្កើតជាផ្លូវការក្រុមសមាជិកសភាទទួលបន្ទុកបញ្ហាទាក់ទិនដល់អាស៊ីអាគ្នេយ៍។ភារកិច្ចរបស់ក្រុមនេះគឺប្រមូលផ្ដុំទៅលើបញ្ហាសំខាន់ៗ ចំពោះផលប្រយោជន៍ខាងសន្តិសុខនិងសេដ្ឋកិច្ចរបស់អាមេរិកក្នុងទំនាក់ទំនងជាមួយអាស៊ីអាគ្នេយ៍។សមាជិកសភាទាំង២រូបពោលខាងលើសុទ្ធតែសង្កត់ធ្ងន់ថា ប្រទេសអាស៊ានទាំង១០ជាតំណាងនៃខឿនសេដ្ឋកិច្ចធំទី ៧ លើពិភពលោកហើយទី៣លើពិភពលោក​អំពីកម្លាំងពលករ។ដោយហេតុនេះ រដ្ឋ សភា គប្បីត្រូវយល់បាននូវភាពចាំបាច់នៃការបង្កើនកិច្ចសន្ទនា​ជាមួយអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ