26/04/2016 11:15 GMT+7 Email Print Like 0

អាមេរិកនិងអាល្លឺម៉ង់សង្កត់ធ្ងន់ទៅលើសារសំខាន់ពិសេសនៃកិច្ចសហប្រតិបតិ្តការឆ្លង​មហាសមុទ្រ​អាត្លង់ទិក​


អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel និងប្រធានាធិបតីអាមេរិកលោក Barack Obama (រូបថត៖AFP/TTXVN)

ថ្លែងមតិនៅសន្និសីទកាសែតរួមបន្ទាប់ ពីជំនួបចរចារនៅទីក្រុង​ Hannover នារសៀលថ្ងៃទី២៤ ខែ​មេសា ឆ្នាំ២០១៦​ អធិការ​បតីអាល្លឺម៉ង់​ លោកស្រី Angela Merkel​ និងប្រធានាធិបតី​អាមេរិក លោក Barack Obama បាន​សង្កត់​ធ្ងន់​​ទៅលើសារៈ​សំខាន់​ពិសេស នៃកិច្ចសហប្រតិបតិ្តការឆ្លងមហាសមុទ្រអាត្លង់ទិក ក្នុង​បញ្ហា​អន្តរជាតិ​កំពុង​​ឡើង​កំដៅជា​ច្រើន នាបច្ចុប្បន្ននោះគឺ ស៊ីរី លីប៊ី អ៊ុយក្រែន អាហ្គានីស្ថាន វិបត្តិជន​ចំណាកស្រុក​និង​ការប្រ​យុទ្ធ​​ប្រឆាំង​លទ្ធិ​ភេរវកម្ម។ វាយតំលៃអំពីទំនាក់ទំនងអាមេ​រិក-អាល្លឺម៉ង់ លោកស្រី Merkel បានឲ្យដឹងថា កិច្ច​សហប្រតិ​​បតិ្តការ​ទ្វេភាគី កំពុង​អភិវឌ្ឍន៍យ៉ាងល្អប្រសើរ ដែលជាមូលដ្ឋានសំរាប់ការទប់ទល់ទៅ នឹងលទ្ធិភេរវកម្ម​និង​នាំ​​ចេញការ​ផ្ដើមគំនិត​សន្តិសុខ ក្នុងកាលៈទេសៈស្ថានភាពអន្តរជាតិដ៏ស្មុគស្មាញ​នាបច្ចុប្បន្ន។ រីឯខ្លួនវិញ លោក Obama បាន​អំពាវនាវឲ្យអាល្លឺម៉ង់បន្ត រួមវិភាគទាន​កម្លាំងនិងថវិការច្រើនថែមទៀតសំ​រាប់ NATO សំដៅ​ដាក់​​ពង្រាយ​ កងទ័ព​នៅតំបន់​អឺរ៉ុបភាគខាងកើត ដើម្បីទប់ទល់នឹងគ្រោះអាសន្នសន្តិសុខ ដែល​កំពុងលេចឡើង​នៅទី​​នេះ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ