13/11/2014 14:59 GMT+7 Email Print Like 0

អាមេរិកជម្រុញទំនាក់ទំនងប្រទេសមហាអំណាចតាមបែបថ្មី


អាមេរិកជម្រុញទំនាក់ទំនងប្រទេសមហាអំណាចតាមបែបថ្មី
(រូបថតៈ TTXVN)

ប្រធានរដ្ឋចិន Xi Jinping និងសមភាគីអាមេរិក Barack Obama បានសន្យា ជម្រុញទំនាក់​ទំនង​ប្រទេស​មហាអំណាចតាមបែបថ្មី។ ការព្រមព្រៀង ពោលខាងលើ ត្រូវបាននាំ​ចេញ​ក្នុង​ជំនួប​ក្រៅ​ផ្លូវការ រវាងថ្នាក់ដឹកនាំនៃប្រទេស​ទាំងពីរនៅទីក្រុងប៉េកាំងនាយប់ថ្ងៃទី១១ ខែវិច្ឆិកា ក្នុង​ឱកាស​ប្រធានាធិបតីអាមេរិកលោក Barack Obama អញ្ជើញមកចិនចូលរួមសន្និសីទកំពូល APEC លើកទី ២២ និងបំពេញទស្សនកិច្ចថ្នាក់រដ្ឋ។ ប្រធានរដ្ឋចិនបានចាត់ទុកថា ប្រទេសទាំង ពីរសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ និងឆ្ពោះទៅកសាងទំនាក់ទំនងតាមបែបថ្មី រវាង​បណ្តា​មហាអំណាច។ លោក Xi Jinping បានអំពាវនាវប្រទេសទាំងពីរ​បើក ទូលាយកិច្ចសហ​ប្រតិបត្តិការ​​លើបណ្តាបញ្ហាអន្តរជាតិ សំដៅរួមចំណែករក្សា សន្តិភាព ស្ថិរភាព និងភាពសម្បូ​រុង​រឿង​រួម។ រីឯខ្លួនវិញ លោក Barack Obama បានសង្កត់ធ្ងន់ថា ការបង្កើនទំនាក់​ទំនង​ទ្វេភាគី​នឹង​នាំមក​នូវផលប្រយោជន៍សម្រាប់ ប្រជាជននៃប្រទេសទាំងពីរក៏ដូចជាលើសកលលោក៕

 តាម​ VOV5 - វិទ្យុសម្លេង​វៀត​ណាម

បណ្តាអត្ថបទបានផ្សាយ