19/02/2016 09:41 GMT+7 Email Print Like 0

អាមេរិកជប៉ុននិងអូស្រាវិលីប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះគំនិតយោធាភាវូបនីយកម្មរបស់ចិន​លើ​សមុទ្រ​ខាង​កើត​


អាមេរិកជប៉ុននិងអូស្រាវិលីប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះគំនិតយោធាភាវូបនីយកម្មរបស់ចិនលើសមុទ្រខាងកើត (Image: VNA)

ទីភ្នាក់ងារសារព័ត៌មានអាមេរិក Fox News បានដកស្រងរូបថត​ ដែលត្រូវបានថត​រូបពីផ្កាយរណបស៊ីវិល ImageSat  International (ISI) បានឲ្យ​ដឹង​ថា៖ នាថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ២០១៦  កង​ទ័ព​ចិន​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​មីស៊ីល​មួយ​ទៅកាន់​កោះ Phu Lam ចំណុះប្រជុំកោះ Hoang Sa របស់វៀតណាម។ នាថ្ងៃទី​១៧ ខែ​កុម្ភៈ បណ្ដា​មន្ត្រីជាន់​ខ្ពស់​ របស់អាមេរិកសុទ្ធតែឡើងសម្លេងប្រឆាំងជំទាស់​ ស្តីពីព័ត៌​មាន​នេះ។ ឆ្លើយ​សំណួរ​របស់​អ្នក​សារព័ត៌មាន​នៅរដ្ឋធានី​វ៉ាស៊ីនតោន​ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry បាន​សង្កត់ធ្ងន់​ថា៖ គ្មាន​យោធា​ភាវូបនីយកម្ម គឺជាបទដ្ឋានត្រូវអនុវត្តចំពោះប្រទេសទាក់​ទិន ទាំង​អស់​នៅសមុទ្រ​ខាង​កើត។ លោក Kerry សម្តែង​ការព្រួយ​បារម្មដ៏ជ្រៀល​ជ្រៅ ចំពោះទង្វើនេះ​ហើយបាន​ឲ្យដឹងថា៖ នាប៉ុន្មានថ្ងៃខាង​មុខ អាមេរិក​នឹង​ពិភាក្សា​ដ៏ត្រឹម​ត្រូវ​ ចំពោះ​បញ្ហានេះជាមួយចិន។ អ្នកប្រមុខក្រសួងការបរទេស​អាមេរិក​រូបនេះសង្ឃឹម​ថា៖​ចិន​នឹង​យល់​ដឹង​ច្បាស់​លាស់​ថា៖ ជំលោះនៅសមុទ្រ​ខាង​កើតត្រូវដោះស្រាយ​ដោយ​សន្តិវិធី​និងកិច្ច​សហការ​រវាង​ភាគីទាក់​ទិន​នានា​ មិនមែនទង្វើដោយឯក​តោភាគី អំពើហឹង្សានិងយោធាភា​វូប​នីយកម្ម​ឡើយ។

​អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Mark Toner ក៏បានព្រមាន​ថា៖ ក្នុង​ករណីចិន​ដាក់​ពង្រាយ​កាំជ្រួច​មីស៊ីលនៅ​កោះ Phu Lam ជាពិតប្រាកដ​នោះ គឺទង្វើនេះនឹងធ្វើឲ្យស្ថានភាពក្នុងតំបន់តាន​តឹង​ឡើងៗ​។ ក្នុង​ពេល​នោះ​អ្នកនាំ​ពាក្យសេត​វិមាន លោក Josh Earnest បានដាស់តឿនភាគីទាក់ទិននានា​ បំភ្លឺដ៏​ច្បាស់​លាស់​ការទាម​ទា​អធិបតេយ្យភាព​ នៅសមុទ្រខាងកើតដោយឈរលើ​ច្បាប់​អន្តរជាតិ ហើយ​សន្យា​ដោះស្រាយ​ជំលោះ​ដោយ​សន្តិ​វិធី​។ លោក​ Earnest បានអះអាងជាថ្មីម្តងទៀតថា៖ យន្តហោះ​និងនាវាចំបាំង​របស់អាមេរិក នឹងបន្ត​យាម​ល្បាត​នៅ​សមុទ្រ​ខាង​កើត​។ នាថ្ងៃដដែល ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រី​ជប៉ុន លោក Yoshihide Suga បដិសេធ​មិន​ទទួល​ស្គាល់​ឬអត្ថា​ធិប្បាយព័ត៌​មាន​ពោលខាង លើឡើយប៉ុន្តែលើក​ច្បាស់​ថា៖ ប្រទេស​នេះព្រួយ​បារម្ម​ស្តីពី​រាល់ការ​ខំប្រឹង​ប្រែង ដោយឯកតោភាគី​សំដៅផ្លាស់​ប្តូ​រសភាពដើម និងបង្កើនភាពតានតឹង។ ព្រម​ទាំង តូក្យូ​គ្មាន​ពេល​ណា​ទទួលស្គាល់​ទង្វើបង្ក​រឿង​ ហេតុនេះរបស់ចិន។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន​លោក Gen Nakatani បាន​អំពាវនាវ​ឲ្យចិនពន្យល់យ៉ាង​ច្បាស់​លាស់ព័ត៌​មាន​ពោល​ខាង​លើ។ ថ្លែង​មរិបន្ទាប់​ពីជំនួប​ជាមួយ​រដ្ឋមន្ត្រីការ​បរទេស​ចិន លោក Wang Yi សាមភាគីអូស្ត្រាលី លោកស្រី Julie Bishop បាន​អំពាវនាវ​ឲ្យភាគីទាក់​ទិននានា​ដោះស្រាយ​ជំលោះ លើសមុទ្រខាងកើតដោយសន្តិវិធី។ នាថ្ងៃទី ១៧ ខែ​កុម្ភៈ សហភាពអឺរ៉ុប (EU) ស្នើរ​ឲ្យចិន​គោរ​ព​សាល​ក្រមរបស់​តុលាការ​អាជ្ញា​កណ្ដាល​អចិន្ត្រី អ.ស.ប. នៅទីក្រុង Hague ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ