12/11/2015 09:20 GMT+7 Email Print Like 0

អាមេរិកជប៉ុនច្រានច្រោលលទ្ធភាពដំណើការឡើងវិញកិច្ចចរចារ TPP

នាថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០១៥ សេតវិមានបានប្រកាសថា រដ្ឋអំណាចលោក Barack Obama បាន​ច្រាន​ចោល​សេចក្តី​អំពាវ​នាវ​ របស់សមាជិកសភា​មួយ​ចំនួន នៃរដ្ឋសភាអាមេរិក ស្តីអំពីការ​ពិនិត្យឡើង​វិញ​កិច្ច​ព្រម​ព្រៀង TPP ព្រម​ទាំង​សង្កត់​ធ្ងន់​ថា រាល់ការខំប្រឹងប្រែងសំដៅ​ពន្លឿនការ​អនុវត្តកិច្ចចរចារ TPP ឡើង​វិញ​អាច​នាំ​មក​នូវ​ភាព​អសកម្ម​ទៅ​លើ​កិច្ច​ព្រម​ព្រៀង ជាប្រវត្តិសាស្ត្រ​នេះ។ នេះ​ជាកាយវិការសរឲ្យឃើញនូវ​ការប្តេជ្ញា របស់រដ្ឋាភិបាល​អាមេរិក ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែងជម្រុញកិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី ឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក(TPP)។

​មានទស្សនរួមជាមួយនឹងរដ្ឋអំណាចរបស់លោក Obama ថ្លែងមតិនៅ​សន្និសិទកាសែត​នៅក្រុងតូក្យូ នាថ្ងៃដដែល រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច​ជប៉ុន  Akira Amari​ បានចាត់ទុកថា កិច្ចព្រមព្រៀងនេះមិនអាចចរចារឡើង​វិញទេ។ លោក រូបនេះ​បាន​សង្កត់​ធ្ងន់​ថា បញ្ហាទាំងអស់គឺមានការពាក់ព័ន្ធនឹងគ្នា ហើយប្រ​ទេសជា​សមាជិក សុទ្ធតែ​មាន​សិទ្ធិដូច​គ្នាអំពី​ការ​ទាក់​ទង​ផ្ទាល់​ជាមួយទីផ្សារ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ