13/03/2017 10:36 GMT+7 Email Print Like 0

អាមេរិកគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន


អាមេរិកគោរពទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន (VNA)

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson នាថ្ងៃទី​ ១១ ខែមិនា ឆ្នាំ២០១៧ បានជួបធ្វើការជាមួយបណ្ដាឯកអគ្គរដ្ឋទូតរបស់ប្រទេសជាសមាជិកអាស៊ាន ប្រចាំនៅវ៉ាស៊ីនតោន។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក​ លោក​ Pham Quang Vinh បានចូលរួមព្រឹត្តិការណ៍នេះ។ ក្នុងជំនួបលើកនេះរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Tillerson បានអះអាងថា៖ អាមេរិកជានិច្ចកាលគោរព ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រជាមួយអាស៊ាន ហើយបង្កើន​កិច្ច​សហប្រតិបត្តិការ​ជាមួយសមាគមនិងប្រទេសជាសមាជិកនានា ដើម្បីសន្តិភាពសន្តិសុខនិងភាព សម្បូររុង​រឿង​ក្នុងតំបន់ ក៏ដូចជា ទប់ទល់នឹងការសាកល្បងរួមនាបច្ចុប្បន្ន។ រដ្ឋមន្ត្រីការបរទេសអាមេរិកក៏បានអះអាងនូវកិច្ចសន្យាសហប្រតិបត្តិការជាមួយ តំបន់ខាងយុទ្ធសាស្ត្រនិងសេដ្ឋកិច្ច ព្រមទាំងឲ្យដឹងថែមទៀតថា៖ អាមេរិកនឹង ចូលរួមយ៉ាងសកម្មក្នុងវេទិកាក្នុងតំបន់រួមមានរបស់អាស៊ាននិងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ផងដែរ៕

 តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ