04/11/2015 09:19 GMT+7 Email Print Like 0

អាមេរិកគាំទ្រសន្និសីទកំពូលរវាងចិនជប៉ុននិងកូរ៉េខាងត្បូង


អាមេរិកគាំទ្រសន្និសីទកំពូលរវាងចិនជប៉ុននិងកូរ៉េខាងត្បូង

នាថ្ងៃទី២ខែវិច្ឆិកាឆ្នាំ២០១៥​ រដ្ឋាភិបាល​អាមេរិកបានគាំទ្រសន្និសីទកំពូលត្រីភាគី រវាងជប៉ុនចិន​និងកូរ៉េ​ខាង​ត្បូង ដែល​បានប្រព្រឹត្ត​ទៅនៅក្រុង​សេអ៊ូលរបស់កូរ៉េខាង​ត្បូង។ តាម​នោះ ថ្នាក់​ដឹក​នាំនៃ​ប្រទេស​ទាំង​បី​បាន​ព្រម​ព្រៀង​ចាប់​ផ្តើម​ឡើង វិញរាល់កិច្ចចរចារ​ជាប្រចាំឆ្នាំ ដែលអាក់ខានអស់រយៈពេល៣ឆ្នាំមក។ ថ្លែងមតិជាមួយ​មជ្ឈដ្ឋាន​សារព័ត៌មាន​ប្រធាន​ នាយក​ដ្ឋានសាព័ត៌មាននៃក្រសួងការបរទេសអាមេរិក​ Elizabeth Trudeun បានឲ្យដឹងថា វ៉ាស៊ីន​តោន​គាំទ្ររាល់​ការ​ខំប្រឹង​ប្រែង​កែលំអរ​ទំនាក់​ទំនងរវាងកូរ៉េ​ខាងត្បូង ជប៉ុន និងចិន ព្រម​ទាំង​សម្តែង​នូវ​ការ​ជឿជា​ក់​ថា​ទំនាក់​ទំនង​មាន​ចរិត្តលក្ខណៈ​ស្ថាបនា នេះនឹងជួយឧបត្ថម្ភដល់សន្តិភាព និងស្ថិរភាព​ក្នុង​តំបន់ ក៏ដូច​ជានាំ​មក​នូវផល​ប្រយោជ​ន៍ជាច្រើនផងដែរ៕
 

តាម VOV5- វិទ្យុសម្លេងវៀតណាម

 

បណ្តាអត្ថបទបានផ្សាយ