13/11/2014 14:59 GMT+7 Email Print Like 0

អាមេរិកកែសម្រួលការកំណត់ស្តីអំពីការនាំចេញអាវុធ សំរាប់វៀតណាម


ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក​ Pham Binh Minh និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក John Kerry (Image: VOV)

តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅអាមេរិក Nhat Quynh និង Huy Hoang បាន​ឲ្យដឹងថា៖ រដ្ឋាភិបាលអាមេរិកទើបនឹងធ្វើវិសោធនកម្ម ការកំណត់ស្តីពី​ការ​ជួញ​ដូរ​អាវុធ​អន្តរជាតិ​ ក្នុងនោះ មានមាត្រាទាក់ទិនដល់គោល នយោបាយនាំចេញអាវុធសំរាប់វៀតណាម។ នេះ​គឺជាជំហានជាបន្តក្នុងការអនុវត្តសេចក្តីសម្រេចលុបចោលមួយផ្នែកស្តីពីបទដាក់​ទណ្ឌកម្ម​អាវុធ​​របស់អាមេរិកទៅលើ វៀតណាម។ ក្នុងសេចក្តីប្រកាសមួយដែលបានចុះផ្សាយ​លើកា​សែត​សាធារណៈ សហរដ្ឋ នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ ក្រសួងការបរទេស​អាមេរិក​បាន​ឲ្យ​ដឹង​ថា៖ រដ្ឋាភិបាលនៃប្រទេសនេះបាន​ដំណើរការធ្វើវិសោធនកម្មការកំណត់​អំពីការជួញដូរ​អាវុធ​ចំពោះ​វៀតណាម។

តាមនោះ អាមេរិកអាចពិនិត្យមើលការនាំចេញសម្ភារៈនិងសេវ៉ាកម្មការពារ ប្រទេសសំរាប់​វៀត​ណាម​ ដោយឈរលើករណីជាក់ស្តែង។ ការកែសម្រួលការកំណត់ពោល ខាងលើបាន​ចូល​ជា​ធរ​មានចាប់ពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ ២០១៤តទៅ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម 

បណ្តាអត្ថបទបានផ្សាយ