14/11/2016 10:06 GMT+7 Email Print Like 0

អាណិកជនរួមដៃអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាសេដ្ឋកិច្ចបញ្ញាវ័ន្តនៅទីក្រុងហូជីមិញ


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc នៅក្នុងសន្និសីទ

ក្នុងក្របខ័ណ្ឌនៃសន្និសីទជនវៀតណាមនៅឯបរទេសដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហូជីមិញ នាព្រឹកថ្ងៃទី​១៣​ ខែវិច្ឆិកា ឆ្នាំ២០១៦ តំណាងទាំងអស់បានចូលរួមសិក្ខាសា លាមានប្រធានបទចំនួន២ស្តីពី “អាណិកជនជាមួយការអភិវឌ្ឍន៍វិទ្យសាស្ត្រ បច្ចេកវិទ្យា សេដ្ឋកិច្ចបញ្ញាវ័ន្តទីក្រុងហូជីមិញ” និង “អាណិកជនចូលរួម​វិនិយោគ​អភិវឌ្ឍន៍ពាណិជ្ជកម្ម សេវាកម្មរបស់ទីក្រុងហូជីមិញ”។​ ក្នុងអាណាត្តិ ២០១៥-២០២០ ទី​ក្រុង​ហូ​ជី​មិញខំ​ប្រឹងប្រែងក្លាយទៅជាមជ្ឈមណ្ឌលមួយអំពីសេដ្ឋកិច្ច ហិរញ្ញវត្ថុ ពាណិជ្ជកម្ម វិទ្យាសាស្ត្រ​របច្ចេកវិទ្យានៅ​តំបន់អាស៊ីប៉ាស៊ីហ្វិក។ ស្តីពីគោលដៅនេះ សាស្ត្រាចារ្យ Nguyen Dang Bang ជាគ្រូបង្រៀននៅ​មហា​វិទ្យាល័យ​ Cambridge អង់គ្លេសបានលើកមតិថា៖

“តាមបតិរបស់ខ្ញុំថា ប្រការសំខាន់បំផុតគឺត្រូវលើកកំពស់ការស្រាវជ្រាវនៅបណ្តាមណ្ឌលបច្ចេកវិទ្យាខ្ពស់ឡើង​កម្រិតថ្មី។ បើចង់បានដូច្នេះ គឺយើងត្រូវកសាងមជ្ឈមណ្ឌលស្រាវជ្រាវពោលគឺយើងគប្បីគិតដល់ការក​សាង​មហាវិទ្យាល័យស្រាវជ្រាវមួយមានគុណភាពខ្ពស់។​ ប្រការនេះមិនងាយស្រួលទេ ប៉ុន្តែយើងពិតជានឹងសម្រេចបាន”៕

តាម VOV5-វិទ្យុសម្លេងវៀតណាម


បណ្តាអត្ថបទបានផ្សាយ