09/10/2016 15:10 GMT+7 Email Print Like 0

អ.ស.ប. នឹងប្រកាសបទឈប់បាញ់ក្នុងអំឡុង ៧២ ម៉ោងនៅយេម៉ែន


អ.ស.ប. នឹងប្រកាសបទឈប់បាញ់ក្នុងអំឡុង ៧២ ម៉ោងនៅយេម៉ែន (VNA)

នាថ្ងៃទី ៧ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ពីជំនួបជាមួយតំណាងកំលាំង Houthi នៅរដ្ឋធានី Muscat របស់ Oman បេសកជនពិសេស អ.ស.ប. ទទួលបន្ទុកបញ្ហានៅយេម៉ែន លោក Esmail Ould Shaikh Ahmad បានឲ្យដឹងថា៖
នឹងប្រកាសបទឈប់បាញ់ក្នុងអំឡុង ៧២ ម៉ោង នាប៉ុន្មានថ្ងៃខាងមុខ។ ផ្តោតទៅលើជំនួបពោលខាងលើ លោក Ahmad  បានសង្កត់ធ្ងន់ថា៖ ជំនួបនេះប្រព្រឹត្តទៅក្នុងបរិយាកាសវិជ្ជមាន។ ភាគីទាំងពីរបានឯកភាពអំពីកិច្ចព្រមព្រៀងឈប់បាញ់មួយដែលអូសបន្លាយក្នុងរយៈពេល ៧២ ម៉ោង ព្រមទាំងបទឈប់បាញ់នេះអាចត្រូវបានពន្យាពេលផងដែរ។ មុននោះ កិច្ចព្រមព្រៀងឈប់បាញ់មួយរវាងរដ្ឋាភិបាលរបស់ប្រធានាធិបតី Hadi និងកំលាំង Houthi បានមានសុពលភាពពីខែមេសា ប៉ុន្តែ វាត្រូវបានផ្អាកទៅវិញ៕ 

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ