28/05/2017 11:52 GMT+7 Email Print Like 0

អ.ស.បអំពាវនាវឲ្យសម្ព័ន្ធភាពយោធាអន្តរជាតិប្រឆាំង IS ការពារជនស៊ីវិល


ស្នងការជាន់ខ្ពស់អ.ស.បទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស Zeid Ra’ad al-Hussein
(រូបថត៖AFP/TTXVN)

នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ស្នងការជាន់ខ្ពស់អ​.ស.បទទួលបន្ទុកបញ្ហា សិទ្ធិមនុស្ស Zeid Ra’ad al-Hussein បានអំពាវនាវឲ្យប្រទេសទាំង​អស់ ដែល ចូលរួមបេសក​កម្ម​ប្រឆាំងភេរវកម្មនៅស៊ីរី ត្រូវកំណត់ច្បាស់រ​វាង​គោល​ដៅ​យោធា និង​ស៊ីវិលដើម្បី​កាត់បន្ថយ​ការស្លាប់​និង​របួស​របស់​ជន​ស៊ីវិល​ក្នុង​ករណី​វាយ ប្រហារ​តាមជើង​អាកាស។
 
នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ស្នងការជាន់ខ្ពស់អ.ស.បទទួល​បន្ទុកបញ្ហា សិទ្ធិ​មនុស្ស Zeid Ra’ad al-Hussein បានអំពាវនាវឲ្យប្រទេសទាំងអស់ដែល ចូលរួម​បេសកកម្ម​ប្រឆាំងភេរវកម្មនៅស៊ីរី ត្រូវកំណត់ច្បាស់​រវាង​គោល​ដៅ​យោធា និង​ស៊ីវិល​ដើម្បី​កាត់​បន្ថយ​ការស្លាប់​និង​របួស​របស់​ជន​ស៊ីវិល​ក្នុង​ករណី​វាយ ប្រហារ​តាមជើងអាកាស។ ក្នុងពេលនោះ អ្នកនាំពាក្យ​របស់​ស្នង​ការ​រូប​នេះ​លោក Rupert Colville ចាត់ទុកថា ការកំណត់កង​ទ័ពជើង​អាកាស​ប្រទេស​ណាមាន​ការ ទទួល​ខុសត្រូវក្នុង​ការវាយ​ប្រហារ​បណ្ដាល​ឲ្យជន​ស៊ីវិល​ស្លាប់ និងរង​របួស​គឺពិបាកណាស់ ដោយសារ​មាន​ប្រទេស​ជាច្រើន​ចូលរួម​សម្ព័ន្ធ​យោធា​ប្រឆាំង​ IS ក៏​ដូចជា ខ្វះព័ត៌មានគួរឲ្យជឿទុកចិត្តផងដែរ៕

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​

បណ្តាអត្ថបទបានផ្សាយ