21/10/2016 10:04 GMT+7 Email Print Like 0

អ.ស.បរៀបចំសម័យប្រជុំពេញអង្គក្រៅផ្លូវការជាមួយអគ្គលេខាធិការថ្មី


អ.ស.បរៀបចំសម័យប្រជុំពេញអង្គក្រៅផ្លូវការជាមួយអគ្គលេខាធិការថ្មី

នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ នៅទីស្នាក់ការអ.ស.បប្រចាំក្រុងញូវយ៉ក (អាមេរិក) បាន​ប្រព្រឹត្ត​ទៅ​សម័យ​ប្រជុំពេញ​អង្គក្រៅផ្លូវ​ការ របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប ជាមួយ​អគ្គលេខាធិការទើ​ប​ជាប់​ឆ្នោត លោក Antonio Guterres។ ឯកអគ្គរដ្ឋទូតវៀតណាម​ប្រធាន​ក្រុមបេសកកម្ម​អចិន្ត្រៃយ៍ របស់វៀតណាមអមអ.ស.ប លោកស្រី Nguyen​ Phuong Nga អញ្ជើញថ្លែង​បទសន្ទរកថាជូនពរ​លោក Guterres ព្រមទាំងថ្លែងអំណរ​គុណ​ចំពោះ​​អគ្គលេខាធិការ​ជិតផុត​អាណត្តិ លោក Ban Ki-moon ចំពោះរាល់ការរួម​ចំណែក​យ៉ាង​ថ្លៃថ្លា​របស់​លោក​សម្រាប់​​អ.ស.បនារយៈ​ពេល១០​ឆ្នាំកន្លង​ទៅ។ លោក​ស្រី Nguyen Phuong Nga បានឲ្យដឹងថា ការ​ដែល​ក្រុម​ប្រឹក្សា​​អនុម័ត​សម្រាប់​ដំណែង​អគ្គលេខាធិការអ.ស.ប​សរឲ្យឃើញ​នូវ ការគាំទ្រដាច់ខាតចំពោះលោក Guterres។​​ ហើយសា​ធារណមតិបានរំពឹងទុកថា អគ្គលេខាធិការថ្មី​នេះនឹ​ងបន្តជម្រុញ​រាល់ការខំ​ប្រឹងប្រែង​ របស់អ.ស.ប​ក្នុង​​ការដោះស្រាយ​សភាពការ​ប្រែប្រួលអាកាស​ធាតុ ដោះស្រាយ​រាល់ជម្លោះ​ដោយសន្តិវិធី។ វៀតណាម​សង្ឃឹមថា លោក​ Guterres នឹងខិតខំប្រឹងប្រែង​ពង្រឹង​និង​ពង្រីក​ អ.ស.បឲ្យ​សម​ស្រប​ទៅនឹង​គោល​ដៅនិង​គោលការណ៍​របស់​​អង្គ​ការ​​នេះ៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ