06/11/2014 22:12 GMT+7 Email Print Like 0

អភិវឌ្ឍន៍លើគ្រប់វិស័យក្នុងទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ វៀតណាម - ឥណ្ឌា

ក្នុងប៉ុន្មានថ្ងៃកន្លងទៅ សាធារណមតិយកចិត្តទុកដាក់ពិសេស អំពីទស្សនកិច្ចជាផ្លូវការប្រទេស​ឥណ្ឌា​​​​របស់នាយករដ្ឋមន្ត្រី ង្វៀនតឹនយុង តាមសេចក្តី​អញ្ជើញ របស់​នាយករដ្ឋ​មន្ត្រី​Narendra​ ​​​Modi (ពីថ្ងៃទី២៧​ ដល់ ថ្ងៃទី២៨ ខែតុលា)។ 
 
 

ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែតុលា នាយករដ្ឋមន្ត្រីង្វៀនតឹនយុង បានអញ្ជើញ ទៅបំពេញទស្សនកិច្ច ជាផ្លូវការប្រទេសឥណ្ឌា តាមសេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រី Narendra Modi។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ទស្សនកិច្ចលើកនេះបានទទួលជោគជ័យល្អប្រសើរ ដោយ​ប្រទេសទាំងពីរ អះអាង​យកចិត្តទុក​ដាក់​យ៉ាងសំខាន់នូវទំនាក់ទំនង និង​ឯកភាព​យ៉ាងខ្ពស់​អំពីការ​បន្ត​ស៊ីជំរៅទំនាក់​ទំនង​ដៃគូ​យុទ្ធ​សាស្ត្រ​​ និងអភិវឌ្ឍទំនាក់ទំនងលើគ្រប់វិស័យ រួមមាន៖ នយោបាយ សេដ្ឋកិច្ច ការពារ​សន្តិ​សុខ​​​​ជាតិ​ វិទ្យាសាស្ត្រ ​ បច្ចេកវិទ្យា និងវប្បធម៌អប់រំ។

ក្នុងរយៈពេល ២ ថ្ងៃ នាយករដ្ឋមន្ត្រីង្វៀនតឹនយុង បានមានកម្មវិធីយ៉ាងមមាញឹក រួមមាន​បណ្តា​សកម្មភាព​​​សំខាន់ៗ ដូចជា៖ ពិធីបដិសណ្ឋារកិច្ច ជំនួបពិភាក្សាតូច និងជំនួបពិភាក្សាជាផ្លូវការ ចូល​​រួម​ពិធីជប់លៀងរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ជួបសវនាការជាមួយប្រធានាធិបតី អនុ​ប្រធានាធិបតី​ និងជាប្រធានព្រឹទ្ធសភា ជួបជុំជាមួយអ្នកដឹកនាំបណ្តាបក្សនយោបាយ ជួបជុំ​ជា​មួយ​​ ​បណ្តាសហគ្រាសឥណ្ឌា ចូលរួមវេទីការសហគ្រាសវៀតណាម - ឥណ្ឌា ទស្សនកិច្ចទីក្រុង Gaya​ និងទទួលជួបអភិបាលរដ្ឋ Bihar។

ក្រុមទ័ពជិះសេះហែហមក្រុមរថយន្តរបស់នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ឈានចូលវិមាន Rashtrapati Bhavan ។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


នាយករដ្ឋមន្ត្រី Narendra Modi ទទួលនាយករដ្ឋមន្ត្រីង្វៀនតឹនយុង និងលោកជំទាវ។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ពិធីបដិសណ្ឋារកិច្ចជាផ្លូវការ បានរៀបចំដ៏មហោឡារិត នៅវិមាន Rashtrapati Bhavan។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ត្រួតកុ្រមកិត្តិយស។ រូបថត៖ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ជំនួបសន្ទនារវាងគណៈប្រតិភូជាន់ខ្ពស់ទាំងពីរ នៅវិមាននាយករដ្ឋមន្ត្រី។ រូបថត៖ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបពិភាក្សាតូចជាមួយ នាយករដ្ឋមន្ត្រី Narendra Modi។ រូបថត៖ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ក្នុងដំណើរទស្សនកិច្ចនេះ នាយករដ្ឋមន្ត្រី Modi និងថ្នាក់ដឹកនាំឥណ្ឌាអះអាង ភាគីទាំងពីរ​ឯកភាព​គាំទ្រ​ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងដៃគូយុទ្ធសាស្ត្រវៀតណាម - ឥណ្ឌា ហើយចាត់ទុក​វៀត​ណាម​ ជាសសរទ្រូងមួយសំខាន់បំផុត ក្នុងគោលនយោបាយ​ទិស​ខាងកើត​និង​សកម្មភាព​ទិស​ខាង​​​កើតរបស់ឥណ្ឌា។

តាមនោះ ភាគីទាំងពីរឯកភាព បង្កើនបណ្តាសកម្មភាពផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងគ្រប់​ជាន់​ថ្នាក់ លើគ្រប់កាណាល់ កាណាល់បក្ស រដ្ឋាភិបាល រដ្ឋសភា សហការរវាងបណ្តាក្រសួង ផ្នែក បណ្តា​តំបន់ និងជួបប្រាស្រ័យប្រជាជន អះអាងបន្តពង្រីក​ដោយ​ប្រសិទ្ធភាព​បណ្តាយ​ន្តការ​កិច្ច​សហ​ប្រតិបត្តិការ​ ដែលកំពុងមាន ដូចជា៖ គណៈកម្មាការអន្តររដ្ឋាភិបាល ស្វែងយល់បន្ថែម​នយោ​បាយ​​ សន្ទនាយុទ្ធសាស្ត្រ សន្ទនាគោលនយោបាយការពារជាតិ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​​បច្ចេកទេស បច្ចេកវិទ្យា វប្បធម៌ អប់រំ ប្រេងឥន្ធនៈ។ ល។ អនុវត្តន៍​យ៉ាង​ល្អ​បណ្តា​កិច្ចព្រម​ព្រៀង ដែល​បានចុះហេត្ថលេខារវាងប្រទេសទាំងពីរ ជំរុញការ​បង្កើត​បណ្តា​យន្តការ​កិច្ច​សហ​ប្រតិបត្តិកា​រ​ថ្មីៗ សមស្របនឹងសំណើនូវការអភិវឌ្ឍទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​រវាង​​ប្រទេសទាំងពីរ។

ប្រធានាធិបតីឥណ្ឌា Pranab Mukherjee ទទួលជួបសវនាការជាមួយ នាយករដ្ឋមន្ត្រីង្វៀនតឹនយុង។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។


នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ជួបសវនាការជាមួយ អនុប្រធានាធិបតី និងជាប្រធានព្រឹទ្ធសភាឥណ្ឌា Mohammad Hamid Ansari។ រូបថត៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

លោក Jitan Ram Manjihi ប្រធានរដ្ឋ Bihar ទទួលនាយករដ្ឋមន្ត្រីង្វៀនតឹនយុង។ ថតរូប៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ភាគី​ទាំង​ពីរ​សង្កត់​ធ្ងន់ ការបង្កើននិងស៊ីជំរៅបន្ថែមទៀតសសរទ្រូងនូវសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និង​ការ​ពារ​សន្តិសុខជាតិ។

- ស្តីពីសេដ្ឋកិច្ច៖ ភាគីទាំងពីរឯកភាព ចាត់ទុកការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច គឺជាទិស​ដៅ​យុទ្ធសាស្ត្រមួយ នៃទំនាក់ទំនងទ្វេភាគី ខិតខំទទួលបានតំលៃពាណិជ្ជកម្ម ១៥ ពាន់លាន​ដុល្លា​​អាមេរិក​ នាឆ្នាំ២០២០។ នាយករដ្ឋមន្ត្រី Modi ប្រកាសថា ឥណ្ឌាត្រៀមស្រាប់ឲ្យវៀតណាមខ្ចី ឥណទាន​ចំនួន ៣០០ លានដុល្លាអាមេរិក ដើម្បីនាំចូលវត្ថុធាតុដើមឲ្យផ្នែកសេដ្ឋកិច្ច មួយចំនួន ដើម្បី​​ជួយវៀតណាមពហុភាវូបនិយកម្មប្រភពផ្គត់ផ្គង់វត្ថុធាតុដើម នៅច្រកចូល សំរាប់​ផ្នែក​សេដ្ឋកិច្ច​ មួយចំនួន ចៀសវាងចំណុះលើទីផ្សារមួយ យល់ព្រមបង្កលក្ខណៈងាយស្រួល ពិនិត្យ​បើក​ទ្វារទីផ្សារ ចំពោះការវិនិយោគ ទំនិញវៀតណាម ជាពិសេសគឺកសិផល ជលផល ផលិតផល​កៅ​ស៊ូ ផលិតផលឈើ។ ភាគីឥណ្ឌា អញ្ជើញសហគ្រាសវៀតណាម ចូលរួម​បណ្តា​វេទិការ​សហគ្រាស​នៅឥណ្ឌា ចំពោះមុខ គឺវេទីការសហគ្រាស នៅរដ្ឋ Gujarat និងបំណង​ប្រាថ្នា​ភាគី​ទាំង​ពីរ​ ​នឹងសហការរៀបចំវេទីការសហគ្រាស អំពីទេសចរណ៍ នៅ Bodh Gaya នៅដើមឆ្នាំ ២០១៥។

- ស្តីពីសន្តិសុខ-ការពារជាតិ៖ ឯកភាពបន្តបង្កើននូវកិច្ចសហប្រតិបត្តិការការពារជាតិ និង​សន្តិសុខ​ លើមូលដ្ឋានបណ្តាយន្តការ និងព្រមព្រៀងកិច្ចសហប្រតិបត្តិការកំពុងមាន បង្កើន​ការ​ផ្លាស់​ប្តូរគណៈប្រតិភូ សន្ទនាគោលនយោបាយការពារជាតិ សន្តិសុខ។ ឯកភាព​បន្ត​ជួយ​ឧបត្ថម្ភ​វៀត​ណាម ខាងឥណទាន បណ្តុះបណ្តាល លើកកម្ពស់លទ្ធភាពការពារជាតិ ចែក​រំលែក​បទ​ពិសោធន៍​អំពីការចូលរួមកម្លាំងរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ។ល។ ភាគីទាំងពីរ​បាន​ឯកភាព​បង្កើនកិច្ចសហប្រតិបត្តិការ ចែករំលែកព័ត៌មាន បទពិសោធន៍អំពីការពារជាតិ និង​សន្តិ​សុខ​ សហការនៅក្នុងបណ្តាវេទីការពហុពាក់ព័ន្ធ ដូចជា៖ សន្និសីទរដ្ឋមន្ត្រីការពារជាតិ ASEAN បើកទូលាយ (ADMM+) វេទិការតំបន់ ASEAN (ARF)…

- ស្តីពីបណ្តាវិស័យកិច្ចសហប្រតិបត្តិការផ្សេងៗទៀត៖  ឯកភាពភាគីទាំងពីរ         បង្កើនកិច្ច​សហ​ប្រតិបត្តិ​​​​ការ​​​តភ្ជាប់អំពីផ្លូវអាកាសនិងផ្លូវសមុទ្រ សង្កត់ធ្ងន់​ត្រូវការ​ឆ្លៀតយក​ឱកាស ​អំពី​បណ្តា​ក្រុម​ហ៊ុន​​អាកាសចរណ៍នៃប្រទេសទាំងពីរ បើកផ្លូវហោះហើរត្រង់រវាងវៀតណាម និងឥណ្ឌា ដើម្បី​ជំ​រុញ​កិច្ចសហប្រតិបត្តិការទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ។ Jet Airways បាន​ដាក់ឲ្យដំណើរ​ការ​ផ្លូវ​ហោះហើរត្រង់ពី Delhi - ទីក្រុង Hồ Chí Minh។ VietJet Air ក៏កំពុងចរចាជាមួយដៃគូឥណ្ឌា បើក​ផ្លូវហោះហើរពី Hà Nội - Bodh Gaya។ ឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ អំពីបចេ្ចកទេស បច្ចេកវិទ្យា វប្បធម៌ អប់រំ បណ្តុះបណ្តាល… ឆាប់ចុះហេត្ថលេខាកិច្ចព្រមព្រៀង លើវិស័យ​ស៊ើប​អង្កេត​​​​ពីចម្ងាយ រៀបចំយ៉ាងប្រសិទ្ធភាពមហោស្រពមិត្តិភាពវៀតណាម - ឥណ្ឌាពីរឆ្នាំម្តង។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង អញ្ជើញចូលរួម និងថ្លែងមតិ នៅវេទីការសហគ្រាសវៀតណាម - ឥណ្ឌា។ ថតរូប៖ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ 

នាយករដ្ឋមន្ត្រីថ្លែងមតិ នៅវេទីការសហគ្រាសវៀតណាម - ឥណ្ឌា។ ថតរូប៖ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង ទទួលជួប លោក Anil Sardana ប្រធាន និងជាអគ្គប្រធានក្រុមហ៊ុន TATA Group គ្រុប របស់ឥណ្ឌា។ ថតរួប៖ ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាយករដ្ឋមន្ត្រីង្វៀនតឹនយុង អញ្ជើញចូលរួម ពិធីបើកផ្លូវហោះហើរត្រង់ពីវៀតណាម - ឥណ្ឌា ជានិមិត្តរូប។ ថតរូប៖ឌឹកតាម ទីភ្នាក់ងារសារព័ត៌មានវៀតណាម។ 


ភាគីទាំងពីរបានឯកភាពយ៉ាងខ្ពស់អំពីបណ្តាបញ្ហាអន្តរជាតិ និងតំបន់ដែលរួមគ្នាយកចិត្តទុកដាក់ ក្នុង​នោះ មានបញ្ហាសមុទ្រខាងកើត។ អំពីបញ្ហានេះ ភាគីទាំងពីរបានឯកភាព សង្កត់ធ្ងន់​តួនាទី​សំ​ខាន់​ របស់ការធានាសន្តិភាព ស្ថេរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពផ្លូវសមុទ្រ និងផ្លូវ​អាកាស​នៅ​សមុទ្រខាងកើត ដោះស្រាយបណ្តាជម្លោះដោយសន្តិវិធី មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង គោរព​ច្បាប់អន្តរជាតិ អនុសញ្ញាច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៨២ និង​សេចក្តី​ប្រកាស​ពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត  (DOC) និងគាំទ្រ​ឆាប់​ទទួល​បាន​ក្រម​សិល​ធម៌មួយរបស់ភាគីនានា នៅសមុទ្រខាងកើត (COC)។

ឥណ្ឌាអះអាងគ្រាំទ្រគោលជំហររបស់វៀតណាម និង ASEAN ក្នុងការដោះ​ស្រាយ​បញ្ហា​សមុទ្រ​ខាង​កើត សំណើត្រូវតែធានាសេរីភាពដែនសមុទ្រ អាកាសចរណ៍ មិនត្រូវរារាំង គោរពសិទ្ធិ និង​ផល​ប្រយោជន៍ត្រឹមត្រូវ របស់បណ្តាប្រទេសនៅសមុទ្រខាងកើត… ឥណ្ឌា ឯកភាពបន្ត​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ ជាមួយវៀតណាម រុករក និងធ្វើអាជីវកម្មប្រេងឥន្ធនៈ នៅ​បណ្តាតំបន់​សមុទ្រ​របស់​វៀតណាម ស្ថិតនៅសមុទ្រខាងកើត ព្រមទាំងអះអាង ត្រៀមស្រាប់កិច្ចសហប្រតិបត្តិការ ជា​មួយ​វៀតណាម និង ASEAN ក្នុងការអនុវត្តបណ្តាគំនិតផ្តួចផ្តើម ដើម្បីកសាងបណ្តាយន្តការរក្សា និង​ធានាសន្តិសុខ ស្ថេរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍក្នុងតំបន់នេះ។
 



បញ្ចប់ទស្សនកិច្ចនេះ ភាគីទាំងពីរបានចេញសេចក្តីប្រកាសរួមមួយអំពី លទ្ធផល​នៃ​ទស្សន​កិច្ច​​ និងចុះហេត្ថលេខាលើកិច្ចព្រមព្រៀងសំខាន់ៗ ជាច្រើន ក្នុងនោះមាន៖ កំណត់​ហេតុ​ចង​ចាំ​អំពីមហាវិទ្យាល័យ Nalanda កំណត់ហេតុចងចាំអំពីការអភិរក្ស និងជួសជុល​បណ្តា​សំ​ណង់​​ស្ថាបត្យកម្មចាម នៅមីសើន ខេត្តក្វាងណាម កំណត់​ហេតុចងចាំ​អំពី​ការ​បង្កើត​មជ្ឈ​ មណ្ឌ​ល​​​​ភាសាអង់គ្លេស និងបណ្តុះបណ្តាលព័ត៌មានវិទ្យា នៅមហាវិទ្យាល័យទូរគមនាគមន៍ នៅញ៉ាត្រាង កម្មវិធីផ្លាស់ប្តូរវប្បធម៌ដំណាក់កាល ២០១៥ -២០១៧ កំណត់ហេតុចងចាំ​អំពី​កិច្ច​សហ​ប្រតិបត្តិការរវាងវិទ្យុផ្សាយសម្លេងវៀតណាម និងវិទ្យុផ្សាយសម្លេង Prasar Bharati កិច្ច​ព្រម​ព្រៀងគោលអំពីកិច្ចសហប្រតិបត្តិការរវាង OVL និង PetroVietnam កំណត់​ហេតុ​ចង​ចាំ​អំ​ពី​​កិច្ចសហប្រតិបត្តិការរវាង ONGC និង PetroVietnam កិច្ចសន្យាជាគោលការណ៍អំពីគំរោង BOT កសាងផ្លូវរថយន្តល្បឿនលឿនហាណូយ - ហាយផុង រវាងអគ្គ​ក្រុមហ៊ុន​វិនិយោគ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ និងវិនិយោគហិរញ្ញវត្ថុវៀតណម (VIDIFI) និង​ក្រុម​ហ៊ុន​វិនិយោគ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ឥណ្ឌា (IL&FS) ។

ឆ្លៀតឱកាសនេះ ធនាគារជាតិវៀតណាម បានប្រគល់លិខិតយល់ព្រមជាគោលការណ៍ អំពី ធនាគារឥណ្ឌាបើកសាខាធ្វើសកម្មភាពនៅវៀតណាម។ ក្រុមហ៊ុនអាកាសចរណ៍ Jet Airways របស់​ឥណ្ឌាក៏រៀបចំ ពិធីប្រកាសបើកផ្លូវហោះហើរត្រង់រវាងឥណ្ឌា និងវៀតណាម (Mumbai-Bangkok - ទីក្រុង Hồ Chí Minh)៕

 

អនុវត្តន៍៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម / កាសែតរូបភាពវៀតណាម។

បណ្តាអត្ថបទបានផ្សាយ