12/11/2016 14:34 GMT+7 Email Print Like 0

អភិវឌ្ឍន៍ផ្នែកឧស្សាហកម្មរថយន្តឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាម


ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Trinh Dinh Dung បានធ្វើជាអធិបតីកិច្ចប្រជុំស្តីពីស្ថានភាពអភិវឌ្ឍន៍ផ្នែក ឧស្សាហកម្មផលិតរថយន្តរបស់វៀតណាម
 

នាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Trinh Dinh Dung បានធ្វើជាអធិបតីកិច្ចប្រជុំស្តីពីស្ថានភាពអភិវឌ្ឍន៍ផ្នែកឧស្សាហកម្មផលិតរថយន្តរបស់​វៀត​ណាម​។​ អញ្ជើញសន្និដ្ឋានកិច្ចប្រជុំ លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា គោលដៅអភិវឌ្ឍន៍ផ្នែក ឧស្សាហកម្មផលិតរថយន្តឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់វៀតណាមនោះ គឺបង្កើតកម្លាំងចលករអភិវឌ្ឍន៍រួម​ចំ​​ណែកចូលក្នុងកំណើនសេដ្ឋកិច្ច ឆ្លើយតបទៅនឹងតម្រួវការរបស់ប្រជាជនឆ្ពោះទៅនាំចេញ។ បើចង់សម្រេចបាន​គោលដៅនេះ  លោក Trinh Dinh Dung អះអាងថា ត្រូវមានការប្តេជ្ញាខ្ពស់និងមានការស្រុះចិត្តគំនិតរវាងរដ្ឋាភិបាលជាមួយសហគ្រាស។ លោក​Trinh Dinh Dung បានស្នើឲ្យសហគ្រាសផលិតនិងដំឡើងរថយន្តគប្បីម្ចាស់ការជាងទៀតតាមរយៈការផ្សាភ្ជាប់រវាងសហគ្រាសក្នុងប្រទេសនិងរវាងសហគ្រាសក្នុងប្រទេសជាមួយ​សហគ្រាស​អន្តរជាតិ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ