02/06/2017 10:21 GMT+7 Email Print Like 0

អភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-អាមេរិកស្ថិរភាពយូរអង្វែងដើម្បីសន្តិភាពសហប្រតិបត្តិការនិងអភិវឌ្ឍន៍លើពិភពលោក


ទិដ្ឋភាពនៃកិច្ចចរចាររវាង នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc
ជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump (រូបថតៈ Vu Dung- Pham Huan)

នៅទីនេះលោក Donald Trump បានអះអាងថា យកចិត្តទុកដាក់ខ្លាំងលើទំនាក់ទំនងវៀតណាម-អាមេរិកនិងតួនាទីរបស់វៀតណាមក៏ដូចជាតួនាទីរបស់អាស៊ានក្នុងតំបន់។អាមេរិកមានបំណងថា ទំនាក់ទំនងរវាងប្រទេស​ទាំងពីរនឹងកាន់តែមានការវិវឌ្ឍន៍នាពេលខាងមុខ។ រីឯខ្លួនវិញ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា វៀតណាមផ្តោតការយកចិត្តទុកដាក់ការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូលើគ្រប់វិស័យជាមួយអាមេរិកនិងវាយតម្លៃខ្ពស់ចំពោះរាល់ការអនុវត្តគោលនយោបាយរបស់រដ្ឋអំណាចប្រធានាធិបតី Trump សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិកនាពេលកន្លងទៅ។ ថ្នាក់ដឹកនាំទាំងពីររូបបានសន្យាបន្តអភិវឌ្ឍន៍ទំនាក់ទំនងទ្វេ​ភាគីដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដើម្បីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅអាស៊ី-ប៉ាស៊ី​ហ្វិក​និងលើពិភពលោកដោយឈរលើមូលដ្ឋាននៃការគោរពធម្មនុញ្ញអង្គការសហប្រជាជាតិនិងច្បាប់អន្តរជាតិ ជាពិសេសគឺគោរព របបនយោបាយរបស់គ្នាទៅវិញទៅមកផងដែរ។

ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចមានអត្ថប្រយោជន៍ដល់ភាគីទាំងពីរ។ រួមជាមួយ​គ្នានោះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាព អនុវត្តប្រកប ដោយប្រសិទ្ធភាពនូវយន្តការនៃកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មនិងវិនិ យោគ ដើម្បីដោះស្រាយរាល់បញ្ហាសេដ្ឋកិច្ចឈរលើមូលដ្ឋានស្ថាបនានិងយុត្តិធម៌​សំដៅឆ្លើយតបទៅនឹងផលប្រយោជន៍ស្របច្បាប់របស់ភាគីនីមួយៗ។ ភាគីទាំងពីរក៏បានឯកភាពជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានាធិបតីលោក Donald Trump បានអះអាងថា វៀតណាមនិងអាមេរិកនឹងចែករំលែកផលប្រយោជន៍រួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់​ថា អាមេរិកបន្តគាំទ្រតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រអាមេរិក -វៀតណាមនិងគាំទ្រវៀតណាមរៀបចំប្រកបដោយជោគជ័យសន្និសីទជាន់ខ្ពស់ APEC ២០១៧។

ថ្នាក់ដឹកនាំទាំងពីររូបបានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការអនុវត្តសេរីភាព នាវាចរណ៍និងអាកាសចរណ៍លើសមុទ្រខាងកើតដោយអះអាងគាំទ្រការដោះស្រាយជម្លោះឈរលើមូលដ្ឋានច្បាប់អន្តរជាតិ។ ភាគីទាំងពីរក៏គាំទ្រនូវវឌ្ឍន៍ភាពក្នុងការចរចារក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើតប្រកបដោយប្រសិទ្ធិភាពនិង​ពោរ​ពេញអត្ថន័យផងដែរ។

បន្ទាប់ពីកិច្ចចរចារ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីទំនាក់ទំនងវៀតណាម-អាមេរិក៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ