16/06/2017 09:58 GMT+7 Email Print Like 0

អភិវឌ្ឍន៍កសិកម្មតាមទិសកំណើនបៃតងដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់


  ជ្រុងមួយនៃទីក្រុង Buon Ma Thuot មើលពីខាងលើ (រូបថតៈVOV) 

នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ​២០១៧ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ ជនបទ​បានរៀបចំ​សិក្ខាសាលា​ ស្តីអំពី “សកម្ម ភាព​ទប់​ទល់​ជាមួយ​បម្រែ​បម្រួល​អាកាសធាតុ​ ក្នុងកាលៈទេសៈអនុវត្តកិច្ច ព្រមព្រៀង​ប៉ារីស ស្តីពី​បម្រែ​បម្រួល​អាកាស​​ធាតុ”។ ​អញ្ជើញថ្លែងមតិក្នុង​សិក្ខាសាលា នេះ អនុរដ្ឋមន្ត្រីក្រ​សួង​កសិកម្ម​និងអភិវឌ្ឍន៍​ជនបទ​វៀតណាម លោក Hoang Van Thang បានឲ្យ​ដឹង​ថា៖​ “ក្រសួង​បានចេញ​ផ្សាយ​នូវកម្ម​វិធីសកម្មភាព​សំដៅ​អនុវ​ត្ត​រាល់​​កិច្ច​​ព្រម​ព្រៀង​ ប៉ារីសសម្រាប់​ផ្នែក​កសិកម្ម។ ដើម្បី​កាត់​បន្ថយការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ជាក់ ក្រ​សួង ក៏បាន​ជម្រុញ​​ការរៀប​ចំ​ឡើង​វិញ​រចនាសម្ព័ន្ធ​ផ្នែក​កសិកម្ម​តាម​ទិសលើក​កំពស់​តម្លៃ បន្ថែមនិងការអភិវឌ្ឍន៍​និរន្តរ​ភាព។ ក្នុងនោះ អភិវឌ្ឍន៍​តាម​ទិស​“កំណើន​បៃតង”។ ទស្សនៈសម្រាប់​ការអភិវឌ្ឍន៍ គឺសម្របខ្លួន​ទៅនឹង​ប្រព័ន្ធ​​អេកូឡូស៊ី”​។
 
អនុវត្ត​តាមកិច្ចព្រមព្រៀងប៉ារីស ស្តីពីបម្រែបម្រួកអាកាសធាតុ ដល់ឆ្នាំ២០៣០ វៀត​ណាម នឹងកាត់​បន្ថយ៨%នៃការ​បញ្ចេញ​​ឧស្ម័នផ្ទះកញ្ជាក់។ ដើម្បីអនុវត្តរាល់ ភារកិច្ច​ទប់ទល់ ជាមួយបម្រែបម្រួលអាកាសធាតុពីឥឡូវដល់​ឆ្នាំ២០២០ វៀត​ណាម នឹងត្រូវប្រាក់ចំនួន៣០ពាន់លានដុល្លារអាមេរិក ពីប្រភពថវិការរដ្ឋ ការ​ជួយ​ឧបត្ថម្ភ​របស់​សហគមន៍​​អន្តរជាតិ រួមទាំង​សហគ្រាស​ក្នុងនិង​ក្រៅ​ប្រទេស​​ទៀត​ផង​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ