13/08/2016 14:25 GMT+7 Email Print Like 0

អនុវត្តល្អភារកិច្ចរក្សាយូអង្វែងនិងការពារសុវត្ថិភាពដាច់ខាតសាកសពលោកប្រធានហូជីមិញ


នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវាប្រពៃណីនិងទទួលគ្រឿងឥស្សិយ យសឯករាជថ្នាក់ទី២នៃគណៈកម្មាធិការគ្រប់គ្រងប្រាង្គតំកល់សពលោកប្រធានហូជីមិញ

នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានអញ្ជើញចូលរួមពិធីរំលឹកខួបលើកទី៤០នៃទិវាប្រពៃណីនិងទទួលគ្រឿងឥស្សិយយសឯករាជថ្នាក់ទី ២ នៃគណៈកម្មាធិការគ្រប់​គ្រងប្រាង្គតំកល់សពលោកប្រធានហូជីមិញ ថ្ងៃទី១៤សីហា។ ថ្លែងមតិក្នុងពិធី លោក Nguyen Xuan Phuc​បាន​លើកសរសើរកម្មាភិបាល យុទ្ធជនគ្រប់ជំនាន់នៃគណៈកម្មាធិការគ្រប់គ្រង​ប្រាំង្គតំកល់សពលោកប្រធាន​ហូ​ជីមិញ ដែលក្នុងរយៈពេល៤០ឆ្នាំកន្លងទៅបានបំពេញល្អភារកិច្ចនយោបាយដែលបក្ស រដ្ឋនិងប្រជាជនប្រគល់​ជូន។ ស្តីពីភារកិច្ចនាពេលខាងមុខ លោក Nguyen Xuan Phuc មានប្រសាសន៍ថា៖

“គណៈកម្មាធិការគ្រប់គ្រងប្រាំង្គតំកល់សពលោកប្រធានហូជីមិញប្រមូលផ្តុំ អនុវត្តល្អនូវភារកិច្ច ដែលបាននាយក​រដ្ឋមន្ត្រីប្រគល់ជូនស្តីពីការអនុវត្តភារកិច្ចរក្សាដ៏យូរអង្វែងនិងធានាសុវត្ថិភាពដាច់ខាតសាកសពលោកប្រធានហូជីមិញ។ ​លើកកំពស់ស្មារតីឯករាជ ម្ចាស់ការ បង្កើនកម្លាំងពលំផ្ទៃក្នុង និងមានការច្នៃប្រឌិតក្នុង​ដំ​ណើរ​ការបំពេញភារកិច្ច ព្រមទាំងរក្សានូវទំនាក់ទំនងប្រពៃណីយ៉ាងល្អប្រសើរជាមួយអ្នកវិទ្យាសាស្ត្រសុខាភិបាល​រុស្ស៊ីសំដៅទទួលយកចំណេះដឹងរៀនសូត្របទពិសោធន៍ដើម្បីឈានដល់ម្ចាស់ការរក្សាយូរអង្វែងនិងការពារដាច់ ខាតសាកសពរបស់លោកប្រធានហូជីមិញ”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ