29/10/2016 07:08 GMT+7 Email Print Like 0

អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេសវៀតណាមទៅបំពេញទស្សនកិច្ចការងារនៅបុរីវ៉ាទីកង់


ក្រុមការងាររបស់វៀតណាមបានទៅជួបសម្តែងការគួរសមនាយករដ្ឋមន្តីបុរីវ៉ាទីកង់

ចាប់ពីថ្ងៃទី២៤​ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រ​សួងការ​បរទេស​វៀត​ណាម លោក Bui Thanh Son បានអញ្ជើញទៅទស្សនាបុរីវ៉ាទីកង់​និង រួម​ជាមួយសមភាគី​នៃវិមាន​វ៉ាទីកង់ លោក Antoine Camilleri ធ្វើជាសហ​អធិបតី​កិច្ច​ប្រជុំវង់ទី៦ នៃក្រុមការងារចម្រុះវៀតណាម-វ៉ាទីកង់។ នៅក្នុងកិច្ចប្រជុំនេះ​លោក Bui ​Thanh Son បានអះអាងថា បក្សនិងរដ្ឋវៀតណាមមុនក៏ដូចជាក្រោយ​អនុវត្ត ប្រព័ន្ធ​ច្បាប់ គោលនយោបាយ​គោរព និងការពារសេរីភាពសាសនារបស់ប្រ​ជាជន​ដោយឥត​ឈប់ឈរ។ លោក Bui Thanh Son ក៏បាន​ស្នើឲ្យបុរីវ៉ាទីកង់ក៏ដូចជា​បេសកជន​ពិសេស​ មិន​អចិន្ត្រៃយ៍​របស់​បុរី​ឲ្យ​ផ្តោត​ការយក​ចិត្ត​ទុក​ដា​ក់​និង​លើក​ទឹក​ចិត្តសមាគមន៍​សាសនា កាតូលិកវៀតណាមរស់នៅល្អទាំងខាងផ្លូវលោកនិងខាងផ្លូវ​ធម៌ និង​រួម​ចំណែក​សកម្ម​ ចូលក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើទូទាំងប្រទេស​ក៏ដូចជានៅតំបន់នីមួយៗ។

​រីឯខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសបុរីវ៉ាទីកង់ លោក Antoine Camilleri បានវាយ​តម្លៃ​ខ្ពស់​ចំពោះ​ការដែល​រដ្ឋ​អំណាច​វៀត​ណាម បានបង្កលក្ខណៈងាយស្រួលសម្រាប់បេសក​ជន​ពិសេស ​មិន​អចិន្ត្រៃយ៍​អនុវត្ត​ល្អនូវ​ដំណើរ​ទស្សន​កិច្ច​ការងារ​ នៅវៀតណាម​។ លោករូបនេះ​បានអះអាងថា បុរីវ៉ាទីកង់​ចង់ឲ្យទំនាក់​ទំនង រវាងវៀតណាម ជាមួយ​បុរី កាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅ​មួយថ្ងៃ ហើយសហគមន៍សាសនិកវៀត​ណាមប្រតិបត្តិ ត្រឹម​ត្រូវ​តាម​ច្បាប់​។

​ក្នុងរយៈពេលស្នាក់នៅបុរីវ៉ាទីកង់ ក្រុមការងាររបស់វៀតណាមបានទៅជួប​សម្តែង​ការគួរ​សមសម្តេច​ប៉ាប Francis នាយក​រដ្ឋមន្តី​បុរី និងរដ្ឋមន្ត្រីការបរទេសបុរី​វ៉ាទីកង់​ទៀត​ផង៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ