16/12/2016 10:48 GMT+7 Email Print Like 0

អនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម


អនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម

នារសៀលថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ២០១៦ ឧត្តមសេនីយ៍ឯក Ngo Xuan Lich រដ្ឋមន្ត្រីក្រសួង​ការ​បរទេសវៀតណាម បាន​ជួប​សន្ទនា ជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិម៉ាឡេស៊ី​ លោក Dato’ Sri Mohn Johari bin Haharom ក្នុង​ឱកាស​គណៈប្រតិភូមកបំពេញទស្សន​កិច្ច​នៅវៀត​ណាម ចាប់ពីថ្ងៃទី​១៤ ដល់​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦​។​

​មុននោះ ឧត្តមសេនីយ៍ទោ Nguyen Chi Vinh អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស​វៀតណាម ​និង អនុរដ្ឋ​មន្ត្រី​ក្រ​សួង​ការពារ​ជាតិ​ម៉ាឡេស៊ី​ លោក Dato’ Sri Mohn Johari bin Haharom បាន​ដំណើការ​ចរចា​​។ នៅទី​នេះ ភាគី​​ទាំងពីរ​ បានអះអាងបន្តជំរុញទំ​នាក់ទំនង​មិត្តភាព​ដ៏ល្អប្រសើរ រវាង​ប្រទេស​ទាំងពីរ​។ ពិភាក្សា​អំពី​បញ្ហា​មួយ​​​ចំនួន​ ដែល​ភាគីទាំង​ពីរយកចិត្តទុក​ដាក់ដូច​គ្នា ភាគីទាំងពីរ​ក៏បានវាយ​តំលៃថា៖ ទំនាក់​ទំនង​សហប្រតិ​បត្តិការ​​ការ​ពារជាតិ រវាងប្រទេសទាំងពីរ​បន្ត​អភិវឌ្ឍន៍ និងទទួលបានសមិទ្ធិផល​ជាក់ស្ដែងជា​ច្រើន​។ នាពេល​ខាង​​មុខ​ ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្ត​កិច្ច​សហប្រតិបត្តិការ​នានា រួម​ចំណែក​រក្សា​ចំណង​សាមគ្គី​ភាព​​ក្នុង​ប្លុក​ និងតួនាទីស្នូល​របស់​អាស៊ាន ដើ​ម្បីសន្តិភា​ព ស្ថិ​រភាព ​និងស​ន្តិសុខ​ក្នុង​តំបន់ និង​លើពិភព​លោក​៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ