17/11/2015 08:48 GMT+7 Email Print Like 0

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម Bui Thanh Son ឆ្លើយសំភាសន៍សាព័ត៌មាន


អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son

ទទួលសេចក្តីអញ្ជើញរបស់ប្រធានាធិបតីហ្វីលីពីនលោក Benigno Aquino ទី៣​ប្រធាន​រដ្ឋវៀត​ណាម លោក Truong Tan Sang និង​លោកជំទាវនឹង​អញ្ជើញ​ចូលរួមសន្និសីទ​ថ្នាក់ដឹកនាំ នៃវេទិការសហប្រតិបត្តិ ការ​សេដ្ឋកិច្ច​អាស៊ី​-​ប៉ាស៊ីហ្វិក (APEC) លើកទី២៣ ដែលនឹងរៀបចំឡើង​នៅរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន​ចាប់ពីថ្ងៃទី១៧ដល់​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ ២០១៥។ ក្នុងឱកាសនេះដែរ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បាន​ផ្តល់​បទសំភាសន៍​ជាមួយសាព័ត៏មាន​ឲ្យដឹងការដែល ហ្វីលីពីនបានជ្រើសរើសប្រធានបទសម្រាប់​ឆ្នាំ APEC ២០១៥ គឺ “អភិវឌ្ឍន៍​ សេដ្ឋកិច្ចស្មើរគ្នា កសាងពិភពលោកមួយកាន់តែ​ស្រស់ស្អាត” ដោយផ្តោតលើ ចំណុចអាទិភាពចំនួន​៤ រួម​មាន ជម្រុញការផ្សារ​ភ្ជាប់សេដ្ឋកិច្ច​តំបន់ បង្កើន​ការចូលរួមរបស់បណ្តា​អង្គភាព​អាជីវកម្មខ្នាតតូច និងមធ្យម (MSMEs) អភិវឌ្ឍន៍ប្រភពធនធានមនុស្ស និងកសាងសហគមនិរន្តភាព​និងម្ចាស់ការ។ តាមលោក Bui Thanh Son ថា នេះជាបទពិសោធន៍​ដែល​យើង​ត្រូវសិក្សា ដើម្បី​វៀតណាមត្រៀមរៀបចំឲ្យបានល្អ APEC ឆ្នាំ២០១៧នៅវៀត​ណាម​ នាពេល​ខាងមុខ។ អនុរដ្ឋមន្ត្រី Bui Thanh Son បានឲ្យដឹងថា ការទទួល​រៀប​ចំ APEC ឆ្នាំ2017  ជា​គ្រឹះ​ស្ថានកិច្ច​ការ​បរទេសដ៏សែនសំខាន់របស់វៀតណាម​ដល់ឆ្នាំ ២០២៥៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ