11/12/2016 12:02 GMT+7 Email Print Like 0

អនុប្រធានសន្និសីទពិគ្រោះយោបល់នយោបាយទូទាំងប្រទេសចិនទទួលជួបសន្ទនាគណៈប្រតិភូវៀតណាម


ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖TTXVN)

នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅរដ្ឋធានីប៉េកាំងនៃប្រទេសចិន អនុប្រធានសន្និសីទពិគ្រោះយោបល់នយោបាយ​ទូទាំងប្រទេសចិននិងជារដ្ឋមន្រ្តីក្រសួងវិទ្យា សាស្ត្របច្ចេកវិទ្យាចិនលោក Wan Gang បានទទួល​ជួប​សន្ទនាជាមួយគណៈប្រតិភូវៀតណាមដែលមកចូលរួមវេទិកាប្រជាជនវៀតណាម-ចិន លើកទី ៨ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Hangzhou របស់ចិន។នៅទីនេះ លោក Wan Gang បានអះអាងនូវគោលបំណងនិងការប្ដេជ្ញាចិត្តរបស់ បក្ស រដ្ឋាភិបាលនិងប្រជាជនចិនដោយពង្រឹងនិងពង្រីកទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់វិស័យជាមួយវៀតណាម។ 

ជំនួសមុខគណៈប្រតិភូ អនុប្រធានសម្ព័ន្ធបណ្ដាអង្គការមិត្តភាពវៀតណាម លោក Pham Van Chuong បានឯកភាពលើការបន្តរក្សានិងពូនជ្រុំចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាខំប្រឹងប្រែងដើម្បីទំ​នាក់​ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម VOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ