23/12/2016 10:03 GMT+7 Email Print Like 0

អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចុះ​ទៅសួរសុខ​ទុក្ខប្រជាជន​រងឥទ្ធិពល​ដោយទឹ​កជំនន់


អនុប្រធានរដ្ឋ លោកស្រី Dang Thi Ngoc Thinh អញ្ជើញចុះទៅសួរសុខទុក្ខប្រជាជនរងឥទ្ធិពលដោយទឹកជំនន់

នារសៀលថ្ងៃទី២១ ខែធ្នូ  ឆ្នាំ២០១៦ អនុប្រធាន​រដ្ឋវៀត​ណាម លោកស្រី​ Nguyen Thi Ngoc Thinh បាន​អញ្ជើញទៅសាកសួរសុខ​ទុក្ខ លើក​ទឹកចិត្ត​​និង​ប្រគល់​​ជូន​ទឹក​​​ប្រាក់​ជួយ​ឧបត្ថម្ភ ចំពោះប្រជាជនខេត្ត Khanh Hoa ដែលរងឥទ្ធិពល​​ដោយ​សារ​ទឹក​ជំនន់​។ ជួប​ធ្វើការជាមួយថ្នាក់ដឹក​នាំខេត្ត Khanh Hoa ​អនុប្រធាន​រដ្ឋ​ លោក​ស្រី​ Nguyen Thi Ngoc Thinh បាន​លើក​សរសើរ​ខេត្ត បាន​ម្ចាស់​ការ​ទប់​ទល​នឹង​ទឹកជំនន់ និង​ជួយ​ប្រជាជនជំនះពុះពារលើ​ផល​វិបាកបង្ក​ឡើង ​ដោយទឹក​ជំនន់​។ ទន្ទឹម​នឹងនោះ​អនុប្រធានរដ្ឋ ក៏បានក្រើនរំលឹក​ខេត្តត្រូវ​ប្រមូល​ផ្តុំជួយ​ឧបត្ថម្ភ​ប្រជាជន​ស្ដារផលិត​កម្ម និង​ជីវភាពរស់នៅ​ឡើងវិញ។​​នាថ្ងៃ​ដដែល​​ អនុប្រធាន​រដ្ឋ​ លោក​ស្រី​ Nguyen Thi Ngoc Thinh បាន​អញ្ជើញ​ទៅ​សាកសួរសុខទុក្ខ និងជូនអំណោយចំនួន១០០ ចំណែក​ចំពោះ​ប្រជា​ជន​នៅ​ឃុំ An Hiep ស្រុក Tuy An និង​ជួបធ្វើការជាមួយថ្នាក់ដឹក​នាំខេត្ត ​Phu Yen ផងដែរ៕
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាអត្ថបទបានផ្សាយ