10/03/2017 10:27 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភា លោក Do Ba Ty ទទួលជួបជាមួយប្រធានក្រុមសមាជិកសភា មិត្តភាពថៃ-វៀតណាម


អនុប្រធានរដ្ឋសភា លោក Do Ba Ty ទទួលជួបជាមួយប្រធានក្រុមសមាជិកសភាមិត្តភាព
ថៃ-វៀតណាមលោក Sakchai Tanaboonchai

នៅក្នុងពិធីជួបសន្ទនាជាមួយប្រធានក្រុមសមាជិកសភាមិត្តភាពថៃវៀតណាមនារសៀលថ្ងៃទី៨មិនានោះ អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty បានសម្តែងក្តីសោមនស្សរីករាយចំពោះទំនាក់ទំនងយ៉ាងល្អប្រសើររវាង​ស្ថាប័ន តាក់តែងច្បាប់នៃប្រទេសទាំងពីរនាពេលកន្លងទៅ។​លោកឲ្យដឹងថែមទៀតថា ក្នុងឆ្នាំ២០១៧នេះ វៀត​ណាមនិងថៃនឹងបន្តអនុវត្តសកម្មភាពសហប្រតិបត្តិការទ្វេភាគីជាច្រើនសំដៅបង្កើនថែមទៀតទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ។

លោក​ Do Ba Ty ក៏បានស្នើឲ្យភាគីទាំងពីរ បន្តជម្រុញការជួបប្រាស្រ័យសិល្បៈ ព្រមទាំងបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ក្នុងនោះមានការអភិរក្សនិងពង្រីកមណ្ឌលកេរិ៍ដំណែលលោកប្រធានហូជីមិញនៅ​ថៃ​ផង​​ដែរ​។

រីឯខ្លួនវិញ ប្រធានក្រុមសមាជិកមិត្តភាពថៃ-វៀតណាម លោក​ Sakchai Tanaboonchai បានសម្តែងគោល​បំ​ណង​ថា​ ក្រុមសមាជិកសភានៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកនូវសមិទ្ធិដែលទទួលបានទាំងនោះ ព្រមទាំងមាន​​សម្លេងរួមក្នុងការ ផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ខ្ពស់និងគណៈកម្មាធិការគ្រប់ជាន់ថ្នាក់៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម
បណ្តាអត្ថបទបានផ្សាយ