08/10/2016 12:27 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ទៅបំពេញទស្សនកិច្ចនៅដាណឺម៉ាក


អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong ទៅបំពេញទស្សនកិច្ចនៅដាណឺម៉ាក

ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រដាណឺម៉ាក នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ​២០១៦​ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong មានជំនួបធ្វើការជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសដាណឺម៉ាក លោក Kristian Jensen  នៅទីក្រុង Copenhagen។ នៅទីនេះ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអបអរសាទរការដែលភាគីទាំងពីរបានផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងរួមសហការជិតស្និទនៅវេទិកាពហុភាគី។ ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ ផ្លាស់ប្តូរសេដ្ឋកិច្ចទ្វេភាគីកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំង។ អនុប្រធានរដ្ឋសភាក៏បានស្នើ​អោយរដ្ឋាភិបាលដាណឺម៉ាក  បន្តអនុវត្តយុទ្ធសាស្ត្រកំណើនចំពោះវៀតណាម បន្ទាប់​ពីឆ្នាំ ២០១៦ និងបង្កលក្ខណះងាយស្រួលសំរាប់អង្គភាពអាជីវកម្មដាណឺម៉ាកបង្កើន​វិនិយោគនៅវៀតណាម។

នារសៀលថ្ងៃដដែល អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong មានជំនួបសន្ទនាជាមួយអនុប្រធានទីមួយ រដ្ឋសភាដាណឺម៉ាក  លោក Henrik Dam Kristensen៕

តាម VOV5 -​ វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ