24/08/2016 10:31 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាម​លោក Phung Quoc Hien ជួប​ធ្វើការជាមួយ​ថ្នាក់ដឹកនាំ​ស្ថាប័ន​សវនកម្ម​រដ្ឋ​


អនុប្រធានរដ្ឋសភាលោក Phung Quoc Hien ថ្លែងមតិនៅជំនួបធ្វើការ

នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ អនុប្រធានរដ្ឋសភាវៀតណាមលោក​ Phung Quoc Hien បាន​ជួប​ធ្វើការ​ជាមួយ​ថ្នាក់​ដឹក​នាំ​ស្ថាប័ន​សវន​កម្មរដ្ឋ។ នៅទីនេះ​លោក Phung Quoc Hien បានលើក​ច្បាស់​ថា ស្ថាប័ន​សវន​កម្ម​រដ្ឋ​ចាំបាច់ ត្រូវ​លើក​កំពស់ស​មត្ថភាព គុណភាពនិងប្រសិទ្ធិភាពក្នុងការងារ។ ស្ថាប័ន សវនកម្មរដ្ឋត្រូវ​ធ្វើ​សកម្ម​ភាព​​ដូច​ជា​មធ្យោបាយ​មានប្រសិទ្ធិភាព របស់រដ្ឋក្នុងការត្រួតពិនិត្យ ឃ្លាំ​មើលការ​គ្រប់​គ្រង​និង​ប្រើ​ប្រាស់​ហិរញ្ញវត្ថុ​ និង ទ្រព្យសម្បត្តិសាធា រណៈ។ លោក​បានថ្លែង​ថា៖ “ស្ថាប័ន​សវនកម្ម​ត្រូវ​ធ្វើស​កម្មភាព​ដោយ​ភាព​ឯករាជ្យ និង ត្រឹម​ត្រូវ​តាម​ការ​កំណត់​ របស់ច្បាប់។ ត្រួតពិនិត្យអ្វី គ្រប់គ្រងអ្វី ក៏ត្រូវ​ពឹងផ្អែក​ទៅលើ​មូលដ្ឋាន​នៃ​ច្បាប់​។ ទីពីរ​គឺត្រូវធ្វើសកម្ម​ភាព​ត្រឹមត្រូវ​តាម​ដំណើរ​ការ។ ចាប់តាំងពីការរៀបចំ​ផែន​ការធ្វើសវន​កម្ម ត្រួត​ពិនិត្យ​រហូត​​​ដល់ ដំណើរ​ការ​នាំចេញ​សេចក្ដី​សំរេច និង​ ដោះស្រាយក្រោយពីធ្វើសវនកម្ម”៕
 

តាម V0V5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ