24/10/2014 09:15 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមលោកUong Chu Luu ទទួលជួប សន្ទនាជាមួយគណៈប្រតិភូចិន


អនុប្រធានរដ្ឋសភា Uong Chu Luu ទទួលជួបសន្ទនាជាមួយបណ្ឌិត Wa Wa (TTXVN)

នារសៀលថ្ងៃទី២២ខែតុលា ឆ្នាំ២០១៤ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម និង​ជា​ប្រធាន គណៈកម្មាធិការសន្តិភាពវៀតណាម លោក Uong Chu Luuបាន​ជួបសន្ទនាជាមួយ​គណៈ​ប្រតិភូសម្ព័ន្ធសមាគមប្រជាជនចិន ​ដើម្បីសន្តិ​ភាព​និងកាត់បន្ថយសព្វាវុធ (He Cai)ដឹក​នាំ​ដោយបណ្ឌិត Wa Wa អគ្គលេខា​ធិការ​រង ដែល​កំពុងមានដំណើរបំពេញ​ទស្សនកិច្ច​នៅ​វៀត​ណាម។​

នៅទីនេះ អនុប្រធានរដ្ឋសភា Uong Chu Luu បានសម្ដែងគោល​បំណង​ថា៖ទំនាក់ទំនង​រវាង​មិត្តភាព​ ​និងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការ​សន្តិ​ភាព​​វៀតណាម និងសម្ព័ន្ធសមាគម He Cai រួមចំណែកពង្រឹងនិងពង្រីកទំនាក់​ទំនងជិតខាងល្អ     មិត្តភាពរវាងប្រជាជន​នៃប្រទេស​ទាំង​​​ពីរ។ លោក Uong Chu Luu ក៏បានអះអាងថា៖វៀតណាមមានគោលបំណងរួមជាមួយចិន ពង្រឹង​ និង​ពង្រីក​ដោយឥតឈប់ឈរទំនាក់ទំនងដៃគូសហប្រតិបត្តិការលើគ្រប់វិស័យ។​ ស្ដីពី​បញ្ហា​នៅលើសមុទ្រខាងកើត បណ្ដាជំលោះនិងការខ្វែងគំនិត​ត្រូវដោះស្រាយ​តាម​រយៈ​ការ​ចរចារ ​ដោះស្រាយដោយសន្តិវិធី ផ្អែកទៅលើការគោរពច្បាប់អន្តរជាតិ ការព្រមព្រៀងរវាងថ្នាក់​ដឹកនាំបក្សនៃប្រទេសទាំងពីរ ដែលបានចុះហត្ថលេខា។​ អនុប្រធានរដ្ឋសភាវៀតណាម​ក៏បាន​សម្ដែង​​​ជំនឿជឿជាក់ថា៖ ដោយបេសកកម្ម ​រក្សាសន្តិភាព គណៈកម្មាធិការសន្តិភាពវៀតណាម និងសម្ព័ន្ធសមាគម He Cai ​ចិន នឹងពង្រីកតួនាទីសកម្ម​ក្នុងការរួមចំណែកបង្កើន​ទំនាក់ទំនង​រវាង​​ប្រទេសទាំងពីរក្នុងរយៈពេលខាងមុខនេះ។

នាថ្ងៃនេះដែរ នៅទីក្រុងហាណូយ អនុប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម លោកស្រី Hoang​ ​Thi Hoang Van និងអនុប្រធានសមាគមមិត្ត​ភាពវៀត​ណាម-ចិន លោក Bui Hong Phuc បាន​ជួបសន្ទនាជាមួយគណៈប្រតិភូសម្ព័ន្ធ​សមាគម​ He Cai ផងដែរ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ