17/04/2015 10:47 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បំពេញទស្សនកិច្ចការងារនៅអាមេរិក

ក្នុងក្របខ័ណ្ឌកម្មវិធីកម្មាភិបាលគ្រប់គ្រងជាន់ខ្ពស់វៀតណាមលើកទី៥នៅសាកលវិទ្យាល័យ Havard នៃ​ប្រទេស​អាមេរិក ចាប់ពីថ្ងៃទី១៣ ខែមេសា ឆ្នាំ​២០១៥ ក្រុមកម្មាភិបាល គ្រប់គ្រងជាន់ខ្ពស់វៀត​ណាមដឹកនាំ​ដោយ​អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានទៅកាន់ប្រទេសអាមេរិក​ ផ្លាស់ប្ដូរ​គោល​នយោបាយ​ជាមួយបណ្ដា សាស្ត្រាចារ្យ អ្នកជំនាញការ និងអ្នកប្រាជ្ញនៅសាកលវិទ្យាល័យ Harvard និង​អន្តរជាតិ​ក្នុងរយៈពេល១សប្ដាហ៍។ 

តំណាងទាំងឡាយថតរូបអនុស្សាវរីយ៍
 
នៅជំនួបធ្វើការទាំងឡាយ បណ្ដាសាស្រ្តាចារ្យ អ្នកជំនាញការសេដ្ឋកិច្ច អ្នកច្បាប់ និងអ្នកប្រាជ្ញ ជួរមុខ​លើ​ពិភព​លោក​ជាច្រើន ប្រមូលផ្ដុំវិភាគនូវមូលហេតុនិងហានិភ័យចំពោះដំណើរ ការងើបឡើងវិញរបស់ខឿន​សេដ្ឋកិច្ច​ពិភពលោកនិងតំបន់ រាល់សមិទ្ធិផលនិងការ សាកល្បងចំពោះការអភិវឌ្ឍន៍ក្នុងរយៈពេលខ្លីនិងយូរ
អង្វែង​របស់វៀតណាម ព្រមទាំង នាំចេញវិធានការសំរាប់វៀតណាមក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កែ​ទម្រង់​​ច្បាប់ និងយុត្តិធម៌។បណ្ដាតំណាងវៀតណាម ក៏បានពិភាគ្សាយ៉ាងស៊ីជំរៅអំពីបំរ៉ែបំរួល សកម្មថ្មីនៃ​ខឿន​សេដ្ឋកិច្ច​វៀតណាម ក៏ដូចជាការអនុវត្តជំហានលោតផ្លោះយុទ្ធសាស្ត្រ នានា ក្នុងនោះមានការកែទម្រង់​បែប​បទ ​សុក្រិតគោលនយោបាយច្បាប់ជាដើម។ 

ក្នុងក្របខ័ណ្ឌកម្មវិធីនេះ​ដែរ លោកស្រី Nguyen Thi Kim Ngan ក៏បានជួបសំណេះ សំណាល​ជាមួយ​និស្សិត​វៀត​ណាមជាច្រើនកុះករដែលកំពុងសិក្សារៀនសូត្រនៅ អាមេរិកផងដែរ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាអត្ថបទបានផ្សាយ