14/06/2015 12:47 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គនាយករង IMF


 
នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៥ នៅអាគារដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានទទួលជួបសន្ទនាជាមួយលោក Mitsuhiro Furusawa អគ្គនាយករងមូល​និធិរូបីយ​វត្ថុ​អន្តរជាតិ (IMF) ដែលកំពុងអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។ នៅទីនេះ លោកស្រី Nguyen ​Thi Kim Ngan បានស្នើរឲ្យ IMF បន្តជួយឧបត្ថម្ភបណ្ដាស្ថាប័ននៃរដ្ឋសភាតាមរយៈការផ្គត់​ផ្គង់​បទ​ពិសោធន៍​និតិបញ្ញាត្តិរបស់ប្រទេសដទៃ បញ្ជូនអ្នកជំនាញការ រៀបចំសិក្ខាសាលាទាក់ទិនដល់គំរោងការណ៍​ច្បាប់​ ព្រមទាំងផ្គត់ផ្គង់តួរលេខ ឯកសារស្រាវជ្រាវបច្ចុប្បន្នកម្មស្ដីពីស្ថាន​ភាព​សេដ្ឋកិច្ចអន្តរជាតិ​និង​សេដ្ឋកិ​ច្ច​សង្គម​វៀតណាមផងដែរ។

លោក Mitsuhiro Furusawa បានអះអាងថា IMF នឹងបន្តសហប្រតិបតិ្តការ ជួយឧបត្ថម្ភវៀត​ណាម​លើ​វិស័យ​ហិរញ្ញវត្ថុ​ អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ក៏ដូចជានាំចេញការពិគ្រោះយោបល់គោលនយោបាយ​សំ​រាប់​វន្ឍន​ភាព​នៃវៀតណាមផងដែរ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាអត្ថបទបានផ្សាយ