13/10/2016 10:24 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាលោកស្រីTong Thi Phongចួលរួមពិធីរំលឹកខួបលើកទី៤៥ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស្វីស


អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញថ្លែងមតិក្នុងពិធីរំលឹក
ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស្វីស

ពិធីរំលឹកខួបលើកទី ៤៥ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-ស្វីស (ថ្ងៃទី១១ ខែតុលា) បានប្រព្រឹត្តទៅនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅរដ្ឋធានី Berne ប្រទេសស្វីស។ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong និងអនុរដ្ឋលេខាធិការក្រសួង​ការបរទេសស្វីសលោក Alexandre Fasel អញ្ជើញចូលរួមបើកព្រឹត្តិ
ការណ៍​នេះ។ ថ្លែង មតិក្នុងពិធី លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា នេះជាឱកាសសម្រាប់ ប្រទេសទាំងពីរ​រំលឹកឡើងវិញកំណាត់ផ្លូវសហប្រតិបត្តិការនាពេលកន្លងទៅនិងកំណត់ទិសដៅសម្រាប់អនាគត។​ រីឯខ្លួនវិញ លោក Alexandre Fasel បានអះអាងថា ស្វីសនិងវៀតណាមសុទ្ធតែមានបំណងបង្កើនទំនាក់ទំនងទ្វេភាគីដោយ​ឈរ​លើគ្រឹះស្ថាននៃ កិច្ចសហប្រតិបត្តិការអាស៊ី-អឺរ៉ុប ទំនាក់ទំនងសន្ទនាអាស៊ាន-EU ក៏ដូចជាក្នុងក្របខ័ណ្ឌ នៃអង្គការនិយាយភាសាបារាំង។  ដំណើរទស្សនកិច្ចការងារនៅស្វីសរបស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀត​ណាម​ដឹកនាំដោយលោកស្រី Tong Thi Phong បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី ១១ តុលា។​ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកស្រី Tong Thi Phong បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅ Berne និងតំណាងអាណិកជនវៀតណាមនៅស្វីសផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម



 
បណ្តាអត្ថបទបានផ្សាយ