03/02/2016 08:36 GMT+7 Email Print Like 0

អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួប​សន្ទនា​ជាមួយ​ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌា​


អនុប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan

នារសៀលថ្ងៃទី២ ខែ​កុម្ភះ ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាលោក​ស្រី Nguyen Thi Kim Ngan បាន​ជួប​សន្ទនា ជាមួយឯកអគ្គរដ្ឋទូត​ឥណ្ឌា លោកស្រី​ Preeti Saran មកជំរាប​លាក្នុង​ឱកាស​បញ្ចប់​បេសកកម្ម​ការ​ទូត​នៅ​វៀត​ណាម។ នៅ​ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan វាយតំលៃ​ខ្ពស់​អាណត្តិ​បំពេញ​បេសកកម្ម របស់លោកស្រីឯកអគ្គរដ្ឋទូត បានរួមចំណែក​ជំរុញទំ​នាក់ទំនងរវាងរដ្ឋសភា និង​ប្រទេស​ទាំង​ពីរ លើច្រើន​វិស័យ ជាពិសេសគឺ​សេដ្ឋកិច្ច​និងពាណិជ្ជកម្ម។ រីឯ ឯកអគ្គរដ្ឋទូតឥណ្ឌា​វីញ លោកស្រី Preeti Saran ជឿ​ជាក់​ថា៖ ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អប្រសើរ រវាងប្រទេស​ទាំង​ពីរ នឹង​បាន​អភិវឌ្ឍន៍​តទៅទៀត​លើច្រើន​វិស័យ​។ លោក​ស្រីក៏បាន​អះអាងថា៖ ក្នុងតួនាទីថ្មី នឹងខំប្រឹង​ប្រែងអស់ពីកម្លាំង​កាយចិត្ត​របស់ខ្លួន ដើម្បី​ជំរុញ​ទំនាក់​ទំនង​វៀត​ណាម និងឥណ្ឌា​ឡើងកំរិតថ្មី​មួយ​ទៀត៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ