14/10/2015 09:37 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមទទួលជួបជាមួយគណៈប្រតិភូកសិករវៀតណាមឆ្នើម


(រូបថត៖danviet.vn)

ថ្លែងមតិនៅជំនួបសន្ទនាជាមួយគណៈប្រតិភូកសិករវៀតណាមឆ្នើមនាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ អនុប្រធានរដ្ឋវៀតណាមលោកស្រី Nguyen Thi Doan បានលើកសរសើរកសិករវៀតណាមឆ្នើមចំនួន ៦៣ នាក់ ហើយអះអាងថា បក្សនិងរដ្ឋវាយតំលៃខ្ពស់ចំពោះការរួមវិភាគទានរបស់វណ្ណៈកសិករក្នុងបុព្វហេតុកសាងនិង
ការពារ អភិវឌ្ឍន៍ប្រទេសជាតិ។លោកស្រី Nguyen Thi Doan បានថ្លែងថា នាពេលខាងមុខ វៀតណាមនឹងប្រឈមមុខជាមួយការសាកល្បងជាច្រើន នៅពេលធ្វើសមាហរណកម្ម ដូច្នេះហើយកសិករគំរូនិយាយដោយឡែកក៏ដូចជាកសិករវៀតណាមទាំងឡាយនិយាយរួមត្រូវឈានឡើង វិនិយោគ ប្រកបដោយប្រសិទ្ធិភាព ​ដើម្បីអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ