27/10/2014 09:44 GMT+7 Email Print Like 0

អនុប្រធានរដ្ឋវៀតណាមជួបសន្ទនាជាមួយ អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ


អនុប្រធានរដ្ឋវៀតណាម លោកស្រី Nguyen Thi Doan

នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៤ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋ​វៀតណាម លោក​ស្រី​ Nguyen Thi Doan បានទទួលជួបសន្ទនាលោក Michel Sidibeអគ្គលេខាធិការរង​អង្គការ​សហ​ប្រជាជាតិ និងជានាយកកម្មវិធី HIV/AIDS របស់អង្គការសហប្រជាជាតិ (UNAIDS) ដែល​កំពុង​មានដំណើរបំពេញ​ទស្សនកិច្ចនៅវៀតណាម។

នៅក្នុងជំនួប អនុប្រធានរដ្ឋ​ Nguyen Thi Doan បានសង្កត់ធ្ងន់ថា៖​ វៀតណាម​បានលាតត្រដាង​អនុវត្ត​យ៉ាងខ្លាំងក្លារាល់សកម្មភាពបង្ការ ប្រឆាំង​​ HIV/AIDS តាមការសន្យានយោបាយ អនុវត្ត​យុទ្ធសាស្ត្រ​បង្ការ ប្រឆាំង ​HIV/AIDS ដោយមានការចូលរួមរបស់ប្រព័ន្ធនយោបាយទាំងមូល។ វៀត​ណាមក៏ខំប្រឹងប្រែងធានាសមភាពសំរាប់ប្រជាជនគ្រប់រូប ក្នុងការទទួលសិទ្ធិនិង​ផល​ប្រយោជន៍​​សង្គម ការថែទាំសុខាភិបាល…លៗ។ លោកស្រី Nguyen Thi Doan ក៏បាន​ស្នើ​លោក​​ Michel Sidibe បន្តជួយឧបត្ថម្ភវៀតណាមក្នុងអនុវត្តយុទ្ធ​សាស្ត្រ​បញ្ចប់មហាអាសន្នរោគ AIDS នាឆ្នាំ ២០៣០។

អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជានាយកកម្មវិធី HIV/AIDS របស់អង្គការសហ​ប្រជាជាតិ ​លោក Michel Sidibe បានសម្ដែងនូវជំនឿជឿជាក់​ថា៖​ វៀតណាមនឹងដើតួនាទី​សកម្ម​នៅក្នុងក្រុមប្រឹក្សារអង្គការសហ​ប្រជាជាតិ ​ដើម្បីធានា HIV/AIDS នឹងបន្ត​យក​ចិត្ត​ទុក​ដាក់​​​នៅក្នុងបណ្ដាគោលដៅអភិវឌ្ឍន៍​ចីរភាព ​បន្ទាប់ពីឆ្នាំ២០១៥ដែរ៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ