18/11/2016 10:51 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh អញ្ជើញ​ចូល​រួម​សន្និសីទ​អន្តរជាតិ​ស្តីពី​ប្រឆាំង​ការជួញដូរ​សត្វ​ព្រៃ


ទិដ្ខភាពនៃសន្និសីទ

នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋលោកស្រី Dang​ Thi Ngoc Thinh បាន​អញ្ជើញ​ចូល​រួមស​ន្និសីទអន្ត​រជាតិ​ជាន់ខ្ពស់ លើកទី៣ស្តីពីប្រឆាំង​ការជួញ​ដូរសត្វ​ព្រៃ​និង​រុក្ខជាតិ​។ ចូល​រួមក្នុង​សន្និសីទ​នេះមានវត្តមាន​ឧបនាយករដ្ឋ​មន្ត្រី ឡាវ លោក Sonsay Siphandone ព្រះអង្គម្ចាស់​អង់​គ្លេស William Arthur Philip ​Louis  អគ្គ​លេខាធិការរង​អ.ស.ប Yury Fedotov និងតំណាង​អង្គការអន្ត​ររដ្ឋាភិ បាល​អង្គការ​អន្តរជាតិ​ជាង​១០០​រូបទៀត​។ ថ្លែង​មតិបើកសន្និសីទ អនុប្រធានរដ្ឋ លោកស្រី​ Dang Thi Ngoc Thinh បាន​លើក​ច្បាស់​ថា វៀត​ណាមផ្តល់​អាទិភាព​ បង្កើតកងកម្លាំង​ប្រតិបត្តិ​ច្បាប់​ លើវិស័យដូចជា កង​កម្លាំងការ​ពារព្រៃ​ឈើ ប៉ូលីស​ បរិស្ថាន​ កងទ័ពការ​ពារ​ព្រំដែន គ្រប់គ្រងទីផ្សា​រ សំដៅអនុវត្ត​ល្អរាល់ការ​សន្យា បាន​ចែង​ក្នុង​អនុសញ្ញា​អន្ត​រជាតិ​ដែលវៀតណាម ជាប្រទេស​ហត្ថលេខី​៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ