26/06/2016 10:45 GMT+7 Email Print Like 0

អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយគណៈប្រតិភូខេត្ត Quang Nam


អនុប្រធានរដ្ឋលោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយគណៈប្រតិភូខេត្ត Quang Nam

នៅក្នុងជំនួប​ជាមួយគណៈប្រតិភូវីរអ្នកម្តាយ យុទ្ធជនពិការនិងគ្រួសារ​គោល​នយោបាយ ​មួយចំនួន​នៅទីរួម​ខេត្ត Dien Ban ខេត្ត Quang Nam នា​ព្រឹកថ្ងៃទី​២៥ ខែ​មិថុនា ឆ្នា២០១៦ នៅទីក្រុង​ហាណូយ អនុប្រធាន​រដ្ឋ​លោក​ស្រី Dang Thi Ngoc Thinh បាន​អះអាង​ថា បក្សនិង​រដ្ឋជានិច្ច​កាល​ផ្តោត​សំខាន់​លើការ​ងារ​ពិនិត្យ​និងកែ​ប្រែគោល​នយោ​បាយ​ឲ្យសមស្រប ដើម្បីជនមានគុណូបការៈសុទ្ធតែ ទទួលបានការថែទាំ​និងគោលនយោ​បាយ​អនុគ្រោះនានា​ផងដែរ។ លោកស្រី Dang Thi Ngoc  Thinh មានប្រសាសន៍ថា៖

​“ខេត្ត Quang Nam បន្តថែទាំឲ្យបានល្អថែមទៀតសម្រាប់ប្រជាជន ជាពិសេសគឺ​គ្រួសារ​គោលនយោបា​យ។ ទន្ទឹម​​ជាមួយនឹង​គោលនយោបាយ របស់រដ្ឋ​ខេត្តត្រូវបន្ត​ចលនា​សប្បុរសជន​ជួយឧ​បត្ថម្ភ​និង​ថែទាំគ្រួសារ​គោល​នយោបាយ ឲ្យបានល្អថែម​ទៀត ព្រមទាំងត្រួតពិនិត្យឡើង​វិញ នូវមុខ​សញ្ញាដែល​មាន​គុណូបការ​ប៉ុន្តែមិន​ទាន់​ត្រូវ បាន​ទទួលស្គាល់តាមបទ​បញ្ញត្តិរបស់រដ្ឋ”។

​នាពេលកន្លងទៅខេត្ត Quang Nam បានបំពេញល្អចលនា “ផឹកទឹកនឹកដល់ ប្រភពដើម” ចលនារៃអង្គាស​ប្រាក់​សម្រាប់​ “មូលនីធិតបស្នងសង្គម” និងអនុវត្តសកម្ម​ភាព​មនុស្សធម៌​ជាច្រើនទៀត​៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ