28/06/2015 09:32 GMT+7 Email Print Like 0

អនុប្រធានគុយបាទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធសភាអាមេរិក


អនុប្រធានគុយបាទទួលជួបជាមួយគណៈប្រតិភូព្រឹទ្ធសភាអាមេរិក(រូបថតៈ AP)

នាថ្ងៃទី២៦ខែមិថុនាឆ្នាំ​២០១៥ អនុប្រធាន​ទី១ក្រុមប្រឹក្សា​រដ្ឋ និងក្រុមប្រឹក្សារដ្ឋ​មន្ត្រីគុយ​បា Miguel Diaz Canel បាន​​ទទួល​ជួបសន្ទនា ជាមួយគណៈប្រតិភូ សមា​ជិក​សភាអាមេរិក ដឹកនាំ​ដោយព្រឹ​ទ្ធសមាជិក​គណៈ​បក្ស​ប្រ​ជា​ធិប​តេយ្យ Patrck Leahy តំណាងរដ្ឋ Vermont  ។ នៅទីនេះ ​ភាគីទាំង​ពីរ​បានផ្លាស់ប្តូរ អំពី​រាល់​វិធានការ​អភិវឌ្ឍន៍​ទំនាក់ទំនង​គុយបា អាមេរិក ក៏ដូចជាការ​ជជែក​វែកញែក ​នា​បច្ចុប្បន្ន នៅរដ្ឋសភាអាមេរិក អំពី​ការលុប​ចោល​ការ​ដាក់​កំហិត​ធ្វើដំណើរ​ទៅវិញ​ទៅមក និងផ្លាស់ប្តូពាណិជ្ជកម្មជាមួយ​គុយបា។

​ដំណើរទស្សនកិច្ច​របស់គណៈប្រតិភូសមាជិកសភាអាមេរិក​លើកនេះ ជាថ្មី​ម្តង់​ទៀត​សរ​ឲ្យឃើញ​សញ្ញាវិជ្ជមាន​ក្នុង​ដំណើរ​​ការប្រក្រតីទំនាក់​ទំនង​ទ្វេភាគី​ផង​ដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ