14/06/2016 11:25 GMT+7 Email Print Like 0

អត្តសញ្ញាណវប្បធម៌របស់បណ្តាប្រទេសក្នុងអាស៊ាន (ASEAN)

ថ្លែងសន្ទកថាក្នុងឱកាសសមាគមន៍អាស៊ាន (ASEAN) បានបង្កើតជាផ្លូវការ លោកនាយករដ្ឋមន្ត្រីប្រទេសវៀតណាម ង្វៀនតឹនយុងបាននិយាយថា៖  “យើងខ្ញុំសប្បាយរីករាយស្វាគមន៍ការបង្កើតសហគមន៍ ASEAN របស់ប្រជាជនចំនួន ៦០០ លាននាក់ ដែលមានបណ្តាខឿនសេដ្ឋកិច្ចដ៏ខ្លាំងក្លា មានផលិតផលក្នុងស្រុកសរុបទទួលបាន ២៦០០ ពាន់លានដុល្លារអាមេរិក និងគឺជាសហគមន៍វប្បធម៌ដ៏សម្បូរបែប ពោរពេញដោយអត្តសញ្ញាណនិងប្រពៃណី”។  ការសុបិននិងគំនិតអំពីសហគមន៍មួយ “ភ្នំទន្លេមិនរារាំងទៀតទេ ហើយវាគឺតភ្ជាប់របស់យើងខ្ញុំក្នុងកិច្ចសហប្រតិបត្តិការនិងមិត្តភាព” ដូចជាសេចក្តីប្រកាសចក្ខុវិស័យ ASEAN ២០២០ នាសព្វថ្ងៃនេះបានក្លាយទៅជាការពិតហើយ។
នៅពេល​ភ្នំ​និង​ទន្លេ​មិន​អាចរារាំង

នៅ ៩ ឆ្នាំមុន នា​​ឆ្នាំ២០០៧ នៅ​រដ្ឋធានី Manila នៃប្រទេស​ហ្វីលីពីន អង្គុយក្បែរ​ពែង​កាហ្វេ​​នាពេល​ព្រឹក​រង់​ចាំ​​យក​ព័ត៌មាន​អំពីកិច្ច​ប្រជុំ​​សភាប្រជាជន​​​អាស៊ាន​លើក​ទី៦ (ASEAN People’s Assembly 6 គេ​ហៅ​កាត់គឺ APA 6) យើង​ខ្ញុំ​និង​បណ្តាមិត្ត​រួម​វិជ្ជាជីវៈ​ដែល​មក​ពី​បណ្តា​ប្រទេស​ក្នុង​តំបន់​ ASEAN បាន​និយាយ​ជាមួយ​គ្នា​អំពី​​ការ​បង្កើត​សហគមន៍​ ASEAN មួយ ទោះ​បី​គ្មាន​អ្នកណា​អាច​​នឹកស្មានថា​​រឿង​​នេះ​វិវឌ្ឍន៍​យ៉ាង​ម៉េចបាន​ទេ ពីព្រោះ​​​នៅ​ពេល​នោះ​មិនទាន់ដល់ពេល​កំណត់​ ដើម្បី​និយាយអំពី​ប្រការ​ធំមួយៗ​ដូចអញ្ចឹង​ទេ​ (នា​ខែ​មករា ឆ្នាំ២០០៣ ថ្នាក់​ដឹក​នាំ​នៃបណ្តា​ប្រទេស​ក្នុង​តំបន់​ ASEAN ​ទើប​សម្រេច​ចិត្ត​​​កាត់​បន្ថយ​រយៈពេល ៥ ឆ្នាំ​​ពន្លឿន​​​នូវ​ការបង្កើត​សហគមន៍​មួយនា​ឆ្នាំ២០១៥ បើសិនជា​ប្រៀប​ធៀប​​នឹង​​ឆ្នាំ២០២០​ ដែល​សេចក្តី​ប្រកាស​​រួម Bali II បាន​ដាក់​ចេញ​នា​ឆ្នាំ២០០៣ )។

​ហើយ​ក៏​ក្នុង​កិច្ច​ប្រជុំ​នេះ​ លោក​ស្រី Carolina Hernandez ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធ​សាស្ត្រ​និងអភិវឌ្ឍន៍​​ហ្វីលីពីន និងជា​ប្រធាន​​កិច្ច​ប្រជុំ​នេះ​បាន​និយាយថា ប្រជាជន​ក្នុង​តំបន់​ ASEAN ភាគ​ច្រើន​បាន​ឆ្លង​កាត់​​តំណាក់​កាល​​ប្រវត្តិសាស្ត្រ​ពិបាក ក្នុងនោះ​មាន​សង្គ្រាម អត់​ឃ្លាន​​ក្រីក្រ ឈឺ​ថ្កាត់ និង​​នាសព្វ​ថ្ងៃនេះ​មាន​ទាំងការ​ព្រួយ​ប្រារម្ភអំពី​ភេរវកម្ម អស្ថេរភាពផងដែរ ដូច្នេះ​ប្រជាជន​ក្នុង​តំបន់ ASEAN ទាំងឡាយ​ប្រាថ្នា​​បាន​រស់​នៅ​ក្នុង​តំបន់​សន្តិភាព​និង​វិបុលភាព។


សោភ័ណ្ឌភាព​របស់​អតីតរាជ​វាំង​ហ្វេនៃ​ប្រទេសវៀតណាម។ រូបថត៖ កាសែត​រូបភាព​វៀតណាម

វត្ត​ហន់​ដា​វ៉ាង (Kyaikhtiyo) កេរ្តិ៍​ដំណែល​ដ៏​ល្បី​ឈ្មោះមួយ​នៃ​ប្រទេស​ភូម៉ា។ រូបថត៖ គីមភឿង

 រាជវាំង​របស់ព្រះ​រាជ​​ថៃ។ រូបថត៖​ហ័ង​ក្វាងហា /កាសែត​រូបភាព​វៀតណាម

That Luong Vientiane បាន​កសាង​នា​ឆ្នាំ ២៣៦ព.ស (​​នា​ឆ្នាំ៣០៧​មុនស.គ្រិស្ត) គឺជា​សំណង់​ស្ថាបត្យកម្មដ៏​ល្បី​ឈ្មោះ​នៅ​ប្រទេសឡាវ។ រូបថត៖ ង្វៀន​ថាំង /កាសែត​រូបភាព​វៀតណាម

អារាម Bayon ក្នុង​កេរ្តិ៍ដំណែល Angkor Thom នៃ​ប្រទេស​កម្ពុជា។ រូបថត៖ គីមភឿង /កាសែត​រូបភាព​វៀតណាម
នា​តំបន់​អាស៊ី​អាគ្នេយ៍​​មាន​រាប់​រយ​ជនជាតិ​ផ្សេងៗ ដូច្នេះ​នេះ​ទំលៀម​ទំលាប់​ពិតជា​សម្បូរបែប។ ឆ្លង​កាត់​រាប់​ពាន់​​ឆ្នាំ​ជា​ប្រវត្តិសាស្ត្រ ​​ចាប់​កំណើត​និង​ធំ​ឡើង​ជាមួយ​គ្នា​ក្នុង​តំបន់​​ភូមិ​សាស្ត្រ​មួយ និង​​​ជៈឥទ្ធពល​របស់​ខឿន​វប្បធម៌​​ស្រូវ​ទឹក ដូច្នេះ​​ខឿន​វប្បធម៌ ជំនឿ​​​​ធម្មជាតិ​  ជំនឿ​កកើត​និង​ជំ​នឿ​​សក្ការៈ​អ្នក​ស្លាប់។ និយាយ​បំព្រួញ​មក វប្បធម៌​អាស៊ី​អាគ្នេយ៍​គឺ​ជា​ខឿន​វប្បធម៌​​ដ៏​ឯកភាព​ក្នុង​ភាព​សម្បូរ។
 

រឿង​រ៉ាវ​ពី ៩ ឆ្នាំមុន​​បាន​ក្លាយ​ទៅ​ជាការពិតហើយ។ ដើម្បី​ឆ្ពោះទៅ​កាន់​គោល​ដៅ​​នៃសព្វ​ថ្ងៃនេះ យើង​ខ្ញុំ​បាន​ឆ្លង​កាត់​​​កំណាត់ផ្លូវ​ដ៏​ពិបាក​និង​មាន​ការសាក​ល្បងជា​ច្រើន​​​ដូច​សំដី​របស់​លោក​នាយក​រដ្ឋមន្ត្រី​​ង្វៀន​តឹន​យុង​​បាន​និយាយ​ថា៖ “ ឆ្លងកាត់​​​ការ​ឡើង​​ចុះ​និង​ខុស​​គ្នា សហគមន៍ ASEAN 2015 នា​បច្ចុប្បន្ននេះ​ក្លាយ​ទៅ​ជា​ផ្ទះ​រួម​របស់​គ្រួសារ​ធំមួយ​នៃ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍។”

ហើយ“ទន្លេ ភ្នំ​មិន​អាច​រារាំងទៀតទេ” ប្រជាជន ASEAN កាន់​តែ​មាន​ឱកាស​ជិត​ស្និទ្ឋ​ជាមួយ​គ្នា​​ក្នុង​គ្រួសារធំមួយ​នេះ ពហុវប្បធម៌ ពហុប្រជាជាតិ ប៉ុន្តែ​មានចក្ខុវិស័យ អត្តសញ្ញាណរួម​។ ដូច្នេះ​ ជាង​ពេល​ណា​ទាំងអស់ ស្នូល​សំខាន់វប្បធម៌ – សង្គម​នឹង​បណ្តា​តំលៃ​​ក្នុង​បណ្តាវិស័យ​ចាប់​ពី​វិស័យ​អប់​រំ វប្បធម៌ សុខភិបាល ​សុខុមាលភាព​សង្គម បរិស្ថាន ដល់​ការ​ឆ្លើយ​តប​នឹង​​បញ្ហាប្រឈមជំងឺឆ្លង គ្រឿង​ញៀន គ្រោះ​ថ្នាក់​ធម្មជាតិ ... ដែល​រួម​ចំណែក​​ថែរក្សា​និង​លើក​កម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាជន​យ៉ាង​គ្រប់​ជ្រុង​ជ្រោយ​និង​ពិត​ប្រាកដ។

ភ័ស្តុតាង​គឺ​ជា​​ក្នុង​ទសវត្សរ៍​កន្លង​ទៅ​ អត្រា​ប្រជាជន​ក្រី​ក្រ​ក្នុង​បណ្តា​​ប្រទេស​ជា​សមាជិក​ បាន​​ចុះ​ថយ​ជាង​ ៤ ដង នា​ឆ្នាំ២០១៤ ចំនួន​​ប្រជាជន​​​​ក្នុង​ស្រទាប់កណ្តាល​​​កើន​ជាង​ ៦ ដង​ ចាប់​ពី ៥០ លាន​នាក់​នៅ​ឆ្នាំ២០០៤ ឡើង​ដល់ ៣០០ លាន​នាក់​។

​បណ្តា​សកម្មភាព​សហប្រតិបត្តិការ​យ៉ាង​ប្រសិទ្ធភាព​និងពុះ​កញ្ជ្រោល​​តាមរយៈ​ក្របខ័ណ្ឌ​និង​យន្តការ​​បាន​បង្កើត​​ទម្លាប់​និង​​ការ​ចែក​រំលែក ដើម្បី​រួមជាមួយ​គ្នា​កសាង​​គ្រួសារ​ធំ​របស់​ប្រជាជាតិ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍គាំពា​និង​ជួយ​គ្នា​ទៅ​មក​ទៅវិញ​ ដើម្បី​រួម​គ្នា​អភិវឌ្ឍន៍។ ស្មារតី​ជួយ​ឧបត្ថម្ភ​ទៅមក​ទៅ​វិញ​នេះ​កំពុង​​​​កកើត​​អត្តសញ្ញាណ​ ASEAN រួម ដើម្បី​តភ្ជាប់​ប្រជាជន​ក្នុង​តំបន់ ASEAN ជាមួយ​គ្នា​​ក្នុងមនសិការសហគមន៍​និង​លើក​​​បណ្តា​តំលៃ​ ASEAN​ ទៅ​ឆ្ងាយ​ក្រៅ​តំបន់​នេះ។


មហោស្រព​​រាំ​នាគ​នៅ​រដ្ឋធានី​ហាណូយ។ រូបថត៖ កុង​ដាត/ កាសែត​រូបភាព​វៀតណាម

សម្តែង​សិល្បៈ​ច្រៀង​​ប្រជាប្រិយ​កាទ្រូ កេរ្តិ៍ដំណែល​វប្បធម៌​ពិភពលោក​របស់​ប្រទេសវៀតណាម។ រូបថត៖ តឹត​សើន/ កាសែត​រូបភាព​វៀតណាម

សោភ័ណ្ឌភាពស្រស់ស្អាត​របស់​នារី​ម៉ាឡេស៊ី។ រូបថត៖ត្រឹន​ថាញ់​យ៉ាង/កាសែត​រូបភាព​វៀតណាម កាសែត​រូបភាព​វៀតណាម

របាំ​​ប្រពៃណី​របស់​ប្រទេសប្រជា​ជន​ប៊្រុយណេ។ រូបថត៖ហ័ងក្វាង​ហា /កាសែត​រូបភាព​វៀតណាម

ក្រុម​សិល្បៈ​ប្រពៃណី​របស់​ប្រទេសឥណ្ឌូនេស៊ីបាន​សម្តែង​នៅ​សប្តាហ៍​វប្បធម៌​ ASEAN ២០០៤។ រូបថត៖ហ័ងក្វាង​ហា /កាសែត​រូបភាព​វៀតណាម

ក្រុម​សិល្បៈ​ប្រពៃណី​របស់​ប្រទេស​ហ្វីលីពីន​សម្តែង​នៅ​មហោស្រព​ហ្វេ ២០១២។
រូបថត៖រូបថត៖ត្រឹន​ថាញ់​យ៉ាង/កាសែត​រូបភាព​វៀតណាម 


​របាំ​ប្រពៃណី​របស់ប្រទេស​សឹង្ហបុរី។ រូបថត៖ វូ​ខាញ់/កាសែត​រូបភាព​វៀតណាម
 
ចំណាប់​អារម្មណ៍​អំពី​ប្រទេស​វៀតណាម

សហគមន៍​ ASEAN បាន​បង្កើត​​ ដែលមិន​​ត្រឹម​តែ​មាន​អត្ថន័យ​ដ៏ពិសេស​ក្នុង​​តំបន់​តែប៉ុណ្ណោះ ថែមទាំង​​​​​មានអត្ថន័យ​ចំពោះ​ប្រទេស​និមួយៗ​ជា​សមាជិកផងដែរ​ ក្នុងនោះ​មាន​ប្រទេស​វៀត​ណាម។​ ហើយ​ប្រការនេះ​ក៏​មាន​អត្ថន័យ​​ជាង​​ នៅ​ពេល​​ព្រឹត្តិការណ៍​នេះ​បាន​​កើត​ហេតុ​ចំពេល​គម្រប់​ខួប​ ២០ ឆ្នាំ​ វៀតណាម​​ចូលរួម​ ASEAN (១៩៩៥-២០១៥)។ ពីរ​ទសវត្សរ៍​​មុន ប្រទេស​វៀតណាម​បាន​មាន​ការរួមចំណែក​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ភាព​ខ្លាំងក្លា​និង​ភាព​ជោគជ័យរួម​របស់​ ASEAN និង​បាន​ប្រទេស​ជាសមាជិកក្នុ​ង​ ASEAN ទទួល​ស្គាល់។

ប្រទេសវៀតណាមបាន​ទុក​បន្សល់​ចំណាប់​អារម្មណ៍​ដ៏​ពិសេស​ក្នុងការ​ជំរុញ​កសាង ធ្វើឲ្យសុក្រិត​បណ្តាឯកសារ​​​កំណត់ទិសដៅ​អំពីការ​អនុវត្តន៍​បណ្តាគោលដៅ​រប់ស​សហគមន៍​វប្បធម៌ –  សង្គម ASEAN។ ជា​គំរូ​ដូច​​ជា​នៅឆ្នាំ​ប្រធាន​ ASEAN ២០១០ វៀតណាម​បាន​លើកឡើង​គំនិត​ផ្តួច​ផ្តើម អញ្ជើញ​ជា​អធិបតីភាព​កសាង​និង​ជម្រាប​ថ្នាកដឹក​នាំ​ជាន់​ខ្ពស់ ASEAN តាម​រយៈ​ពីរឯកសារ​ដ៏​សំខាន់ៗ​របស់​សហគមន៍វប្បធម៌ –  សង្គម ASEAN ដែល​គឺជា​សេចក្តី​ប្រកាស​ហាណូយ​ស្តីពី​សុខុមាលភាពនិង​អភិវឌ្ឍន៍​សំរាប់​ស្ត្រី​និង​កុមារ ASEAN និង​សេចក្តី​ប្រកាស​របស់​ថ្នាក់ដឹក​នាំ​ជាន់​ខ្ពស់ ASEAN ស្តីពី​អភិវឌ្ឍន៍​​ប្រភព​ធនធាន​មនុស្ស​និង​បំណិត​វិជ្ជាជីវៈ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញនិងអភិវឌ្ឍន៍​យ៉ាង​ស្ថិត​ស្ថេរ។

ប្រទេសវៀតណាម​ក៏​លើក​ឡើង​គំ​និត​ផ្តួច​ផ្តើម​ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក ASEAN ប្រឹង​ប្រែង​​កសាង​សេចក្តី​ប្រកាស​ផ្សេងៗទៀត​ដូចជា៖សេចក្តី​ប្រកាស​ ASEAN ​ស្តីពី​បង្កើន​​​សុខុមាលភាព​​សង្គម សេចក្តី​ប្រកាស​​អំពីការលុប​បំបាត់​អំពើ​ហឹង្សា​ចំពោះ​ស្តី្រ និង​លុប​បំបាត់​អំពើ​ហឹង្សា​ចំពោះ​កុមារ​ក្នុង​ ASEAN សេចក្តី​ប្រកាស Bandar Seri Begawan ស្តីពី​យុវជន​ស្ម័គ្រចិត្ត​និង​សហគ្រិន​វ័យ​ក្មេង សេចក្តី​ប្រកាស​ ASEAN​ស្តីពី​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​​ក្នុង​ការ​គ្រប់​គ្រង់​ឧបទ្ទវហេតុ។ បណ្តា​​សេចក្តី​ប្រកាស​ទាំង​ឡាយ​នោះ​បានអនុម័ត​នា​ឆ្នាំ២០១៣។ នេះ​គឺ​ជា​បណ្តា​ឯកសារ​ដ៏សំខាន់ៗ កំណត់​ទិស​ដៅ​សកម្មភាព​ក៏​ដូចជា​ដំណើរ​កសាង​សហគមន៍ ASEAN មួយ​នា​ឆ្នាំ២០១៥។


ពិធី​ផ្តល់​​ពាន​រង្វាន់​មហោស្រព​រូបថត​និងការរាយការណ៍ ​​- ភាព​យន្ត​ឯកសារ​អំពី​បណ្តា​ជនជាតិ​ក្នុងសហគមន៍​នៅ​ប្រទេស​វៀតណាម​នា​ឆ្នាំ២០១៥។ រូបថត៖ តឹត​សើន /កាសែត​រូបភាព​វៀតណាម

លោក​ស្រី​ម៉ាយ​ធី​ហាញ់ (ពាក់​អាវ​ផាយ​ពណ៌​ក្រហម) ភរិយា​​លោក​ប្រធាន​រដ្ឋ​ទ្រឿង​តឹន​សាង​អញ្ជើញ​ចូលរួម​ពិធី​មហោ​ស្រព​ម្ហូប​អាហារ “សហគមន៍​ ASEAN ជាមួយ​មិត្តភក្តិ​អន្តរជាតិ លើក​ទី​៣ - ឆ្នាំ២០១៥”។ រូបថត៖ ត្រឹន​ថាញ់​/យ៉ាង​កាសែត​រូបភាព​វៀតណាម

ក្រុម​យុវជន​នៃ​ប្រទេស​ប៊ុ្រយណេ​មក​ទស្សនា​ទីក្រុង​ហូជីមិញ។ រូបថត៖ អាន​ហៀវ /ទីភ្នាក់​ងារសារព័ត៌មានវៀតណាម

អ្នក​យក​ព័ត៌មាន និង​សិល្បករ សិល្បករិនី មកទស្សនា​ទីស្ថាន​ទីតាំង​អំពី​វប្បធម៌ ASEAN នៅ​សាមន្ទី​វប្បធម៌​បណ្តា​ជនជាតិ​វៀតណាម នៅ​ខេត្ត​តីងៀននៃប្រទេស​វៀតណាម។ រូបថត៖ វៀតគឿង​/កាសែត​រូបភាព​វៀតណាម

ក្រុម​សិល្ប​ប្រពៃណី​នៃប្រទេសហ្វីលីពីន​សម្តែង​នៅពិធី​មហោស្រព​ហ្វេឆ្នាំ២០១២។ រូបថត៖ ត្រឹន​ថាញ់​យ៉ាង /កាសែត​រូបភាព​វៀតណាម

យុវជន​នៃ​បណ្តា​ប្រទេស​​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ជួប​ប្រាស្រ័យ​ជាមួយ​យុវជន​នៃទីក្រុង​ហូជីមិញ។ រូបថត៖ អានហៀវ /ទីភ្នាក់​ងារសារព័ត៌មានវៀតណាម

ប្រជាជន​នៃ​រដ្ឋធានី​ហាណូយ “រួម​ដំណើរ​ដោយ​សហគមន៍​សន្តិភាព​និង​វិបុលភាព​” អបអរសាទរ​​ខួប​អនុស្សាវរីយ៍ ៤៣ ឆ្នាំ​ទិវា​បង្កើត​ ASEAN និង​ ១៥ ឆ្នាំ​ប្រទេសវៀតណាម​ចូលរួម​ ASEAN ។ រូបថត៖ ង៉ុកទឿង/ទីភ្នាក់​ងារសារព័ត៌មានវៀតណាម

យុវជន​នៃបណ្តា​ប្រទេស​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​ជួយ​ប្រាស្រ័យ​និង​រស់​នៅ​ជាមួយ​គ្រួសារ​ជនជាតិ​វៀតណាម​មួយ​នៅ​ទីក្រុង​ហូជីមិញ/ទីភ្នាក់​ងារសារព័ត៌មានវៀតណាម

មិន​ត្រឹមតែ​​រួម​ចំណែក​ក្នុងការកសាង​បណ្តា​ឯកសារ​តែប៉ុណ្ណោះ ប្រទេសវៀតណាម​ក៏​ខិតខំ​ប្រែង​ប្រឹង​អនុវត្ត​បណ្តា​សកម្មភាព​ជួយ​ប្រាស្រ័យ​វប្បធម៌ –  សង្គម​​​ ដើម្បី​បង្កើន​សាមគ្គីភាព ភាព​ស្និទស្នាល​រវាង​​ប្រជាជន​ក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ក្នុងបណ្តាឆ្នាំ​ថ្មីៗនេះ បណ្តាសកម្មភាព​ផ្លាស់​ប្តូរ​វប្បធម៌ សិល្បៈ ការទូត​ប្រជាជន ត្រូវបាន​ប្រទេស​វៀតណាម​​ធ្វើ​ជា​ម្ចាស់​ផ្ទះ និងបង្កើត​ស្ពាន​​ផ្លាស់​ប្តូរ​យ៉ាង​សកម្ម​និង​​មានផលប្រយោជន៍​រវាង​ប្រជាជន​វៀតណាម​និង​មិត្ត​មក​ពី​បណ្តា​ប្រទេស។

ជាគំរូ​ដូចជា​ព្រឹត្តិការណ៍​សប្តាហ៍វប្បធម៌ ASEAN បាន​បើក​នៅ​រដ្ឋធានី​ហាណូយនាឆ្នាំ២០០៤​ ដែល​បាន​ទាក់​ទាញ​សិល្បករ សិល្បការិនី​មក​ពី​បណ្តា​ប្រទេស ក្នុងASEAN មកសម្តែង​ក្នុង​សប្តាហ៍នេះ​ចំនួន ៥០០ នាក់ បង្កើត​ព្រឹត្តិការណ៍​វប្បធម៌​ធំ​មួយ​​ ដែល​មាន​លក្ខណៈ​​ផ្សព្វ​ផ្សាយបណ្តា​តំលៃ​វប្បធម៌​អាស៊ី​អាគ្នេយ៍។ ក្នុង​​ពិធី​មហោ​ស្រព​អន្តរជាតិ​ហ្វេ មហាជន​​បាន​ទស្សនា​ឈុត​សម្តែង​សិល្ប​ប្រពៃណី​ពិសេស​របស់​បណ្តា​សិល្បករ សិល្បការិនី​មក​ពី​ប្រទេស​ឡាវ កម្ពុជា ភូម៉ា ហ្វីលីពីន ម៉ាឡេស៊ី សឹង្ហបុរី…ហើយ​មហោស្រព​រូបថត​និង​ការរាយការណ៍ -ភាពយន្ត​ឯកសារ​អំពី​សហគមន៍រៀបចំ​​៣ដង​ដោយ​ក្រសួង​​ព័ត៌មាន​និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន​វៀតណាម ដែលបង្កើត​កិត្យានុភាព​និងល្បី​ឈ្មោះ​​​។ ក្រៅ​ពី​នេះ ក៏​មាន​រាប់​រយ​ព្រឹត្តិការណ៍​វប្បធម៌ សិល្ប​ផ្សេងៗ​ដូចជា​សិក្ខាសាលា ការតាំងពិព័ណ៌រូបថត ជួបប្រាស័យម្ហូបអាហារ ទេសចរណ៍ស្វែងឃើញ ជួយឧបត្ថម្ភសុខាភិបាល សមយុទ្ធការពារ ប្រឆាំងគ្រោះមហន្តរាយធម្មជាតិល។ល។ ក៏បានរៀបចំជាបន្តបន្ទាប់។ ហើយ​ទាំង​​ការ​ចូលរួម​យ៉ាង​ខ្លាំង​ក្លា​​របស់​បណ្តា​ស្ថាប័ន​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ក៏​បង្កើត​​កាណាល់​ព័ត៌មាន​សំខាន់​​បាន​​បង្កើន​ការ​តភ្ជាប់​​ក្នុង​សហគមន៍។

ទោះ​បី​ដំណើរ​​ការ​នៅ​ខាង​មុខ​របស់​សហគមន៍​​ ASEAN នៅ​តែ​​មាន​ការងារ​ជាច្រើន ដែល​​ត្រូវការ​អនុវត្តន៍ ក្នុង​នោះ​ក៏​មានការ​ពិបាកបន្តិច​និង​ការសាកល្បងក៏​ដោយ​ ប៉ុន្តែ​ដោយ​ស្មារតី​ សាមគ្គីភាព ការតភ្ជាប់​និង​ការ​ចែក​រំលែក​ដោយ​សារ​ចក្ខុវិស័យ អត្តសញ្ញាណមួយ ប្រជាជន​​រស់​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន​ជាង​ ៦០០ លាន​នាក់ ក្នុងនោះ​ក៏​មាន​ប្រជាជន​វៀតណាម​ផង​ដែរនឹង​​ពោរ​ពេញ​​ដោយ​ការ​ជឿជាក់​និង​លទ្ធភាព​ដើម្បី​រួម​សុខ​រួម​ទុក្ខ​ឆ្លង​កាត់​ឧបសគ្គ​ទាំងឡាយ​ ដោយ​សារ​អនាគត​​នូវ​សហគមន៍ ASEAN សាមគ្គី​និង​ខ្លាំង​ក្លា៕

 



 

គោល​ដៅ​មូលដ្ឋាន​និង​ផែនការមេ​​របស់ ASCC ​​រួម​ចំណែក​កសាង​សហគមន៍ ASEAN យក​មនុស្ស​ជាកណ្តាល មាន​ការទទួល​ខុស​ត្រូវ​សង្គម​សំដៅ​កសាង​សង្គម​​ស្រុះស្រួល​គ្នា​និង​បើក​ទូលាយ ទីកន្លែង​ដែល​ជីវភាព​និង​សុខុមាលភាព​​របស់​​ប្រជាជន​កាន់​តែ​លើក​កម្ពស់។ ដោយ​សារ​បណ្តា​តំលៃ​នោះ មិនត្រឹមតែ​ធ្វើ​សម្បូរ​អត្តសញ្ញាណ​ តែ​ប៉ុណ្ណោះ ថែមទាំង​បង្កើត​​កម្លាំង​​ផ្ទៃ​ក្នុង​​ ដែល​រួម​ចំណែក​ក្នុងការអភិវឌ្ឍន៍​ការសមាហរណកម្ម​និង​ស្ថេរភាព​របស់​សហគមន៍ទាំងឡាយ។”

(លោកអនុសាស្ត្រាចារ្យ បណ្ឌិត​ង្វៀន​យុយ​យុង នាយកវិទ្យាស្ថានស្រាវជ្រាវ​អាស៊ីអាគ្នេយ៍)


អត្ថបទ៖ ថាញ់​ហ័រ រូបថត៖ង្វៀន​ថាំង ហ័ង​ក្វាង​ហា តឹត​សើន
ត្រឹន​ថាញ់​យ៉ាង​ កុង​ដាត គីមភឿង វៀតគឿង
ឯកសារ​របស់​កាសែតរូបភាព​វៀតណាមនិងទីភ្នាក់ងារសារព័ត៌មាន

 

បណ្តាអត្ថបទបានផ្សាយ