11/11/2014 09:18 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មអ៊ីតាលីយកចិត្តទុកដាក់ដល់ទីផ្សារ វៀតណាម



អង្គភាពអាជីវកម្មអ៊ីតាលីយកចិត្តទុកដាក់ដល់ទីផ្សារវៀតណាម (Image: VNA)

ក្នុងក្របខណ្ឌសន្និសីទប្រចាំឆ្នាំសេដ្ឋកិច្ចតំបន់អឺរ៉ុបខាងត្បូង - មេឌីទែរ៉ាណេ Sorrento Meeting ឆ្នាំ​ ២០១៤ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Sorrento ភាគខាងត្បូងអ៊ីតាលី ក្នុងរយៈពេលថ្ងៃទី ៧ និងទី ៨ ​ខែវិច្ឆិកា ឆ្នាំ ២០១៤ សិក្ខាសាលាអំពីសេដ្ឋកិច្ចនិងសក្តានុភាព​វិនិយោគ​ចូល​ក្នុង​វៀត​ណាមត្រូវបានរៀបចំឡើង ដែលបានទាក់ទាញការចូលរួមរបស់អ្នកប្រាជ្ញ អ្នកស្រាវ​ជ្រាវ​សេដ្ឋកិច្ច​ និងអាជីវករអ៊ីតាលីជាច្រើនកុះករ។ ថ្លែង មតិនៅសិក្ខសាលាលើកនេះ ប្រធាន​គណៈ​កម្មាធិការ​ឃ្លាំមើលហិរញ្ញវត្ថុជាតិវៀតណាម លោក Vu Viet Ngoan បានសង្កត់ធ្ងន់ថា៖ គោល​នយោបាយរបស់វៀតណាមគឺ “បើកទ្វានិងសមាហរណកម្ម បង្កបរិយាកាស​អាជីវកម្ម​ងាយ​ស្រួល​ លើកទឹកចិត្តបណ្ដាវិនិយោគិនបរទេសវិនិយោគចូលក្នុងវៀតណាមដោយឈរ​លើ​មូល​ដ្ឋាន​​ភាគីទាំង ២ មានផលប្រយោជន៍ដូចគ្នា និងធានាផលប្រយោជយូរអង្វែង។” ឯកអគ្គរដ្ឋទូត​វៀត​ណាមប្រចាំនៅអ៊ីតាលី លោក Nguyen Hoang Long បានអះអាងនូវ សក្តានុភាព​ទំនាក់​ទំនង​សប្រតិបត្តិការលើវិស័យពាណិជ្ជកម្មវិនិយោគដ៏ធំធេងរវាង វៀត​ណាម​និង​អ៊ីតាលី​និយាយ​ដោយ​ឡែកនិងតំបន់អឺរ៉ុប​ខាងត្បូងនិយាយរួមជាពិសេសក្នុងពេលកិច្ចព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​វៀតណាម - EU នឹងត្រូវបានចុះហត្ថលេខា៕

តាម VOV5 - វិទ្យុសម្លេង​វៀត​ណាម
បណ្តាអត្ថបទបានផ្សាយ