03/10/2015 10:27 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មអាស៊ានស្រាវជ្រាវទីផ្សារវៀតណាម

នាយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៥ វេទិការក្លឹបអង្គភាពអាជីវកម្មអាស៊ាន (AEC) បានបើកនៅមជ្ឈមណ្ឌលអាស៊ានប្រចាំក្រុងបាងកករបស់ថៃ។ វៀតណាមបានជ្រើសជាប្រទេសដំបូងសម្រាប់សកម្មភាពពន្លឿនពាណិជ្ជកម្ម វិនិយោគរវាងប្រទេសអាស៊ាននានា។ ក្នុងការអត្ថាធិប្បាយ ទីប្រឹក្សាស្ថានទូតវៀត ណាមប្រចាំនៅថៃលោក Pham Thanh Nam បានឧទ្ទេសនាមដោយត្រួសៗ អំពីស្ថានភាពសេដ្ឋកិច្ច សមិទ្ធិនៃគោលមាគ៌ាផ្លាស់ប្តូរថ្មី ទំនាក់ទំនងទ្វេភាគីវៀតណាម - ថៃក៏ដូចជារាល់ឱកាសនិងការសាកល្បងចំពោះអង្គភាពអាជីវកម្ម ថៃដែលអនុវត្តសកម្មភាពនៅទីផ្សារវៀតណាម។ លោក Pham Thanh Nam បានអះអាងថា យថាទស្សន៍នៃខឿនសេដ្ឋកិច្ចវៀតណាមមានសុទិដ្ឋិនិយម ហើយនេះជាឱកាសល្អសម្រាប់ការវិនិយោគនៅវៀតណាម ព្រមទាំងសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមគាំទ្រនិងបង្កលក្ខណៈងាយស្រួលសម្រាប់អង្គភាពអាជីវកម្មបរទេសវិនិយោគ​និងធ្វើអាជីវកម្មផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ