13/08/2016 14:23 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មអាមេរិកវាយតម្លៃថាវៀតណាមជាទីផ្សារគោលដៅក្នុងអាស៊ាន


អង្គភាពអាជីវកម្មអាមេរិកវាយតម្លៃថាវៀតណាមជាទីផ្សារគោលដៅក្នុងអាស៊ាន

វៀតណាមជាប្រទេសនាំមុខក្នុងសមាគមបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ដែលបានអង្គភាពអាជីវកម្មអាមេរិកវាយតម្លៃថាជាទីផ្សារគោលដៅសម្រាប់បើកទូលាយអាជីវកម្មនិងវិនិយោគក្នុងឆ្នាំ២០១៧។​ នេះជាលទ្ធផលស្ទាបស្ទង់មតិថ្មីបំផុតស្តីពីយថាទស្សន៍ធ្វើអាជីវកម្ម ពាណិជ្ជកម្មឆ្នាំ២០១៧នៅបណ្តាប្រទេសអាស៊ីអាគ្នេយ៍​ ទើបនឹង​បានសភាពាណិជ្ជកម្មអាមេរិក (Amcham) ប្រកាស។ តាមនោះ អង្គភាពអាជីវកម្មអាមេរិក ចំនួន ៤០% បានចាត់ទុកថា វៀតណាមជាប្រទេសនាំមុខក្នុងអាស៊ានដើម្បីគេបើកទូលាយ អាជីវកម្មនិងវិនិយោគនាពេលខាងមុខ។​ទន្ទឹមជាមួយគ្នានោះ ចំនួន១/២នៃអង្គភាពអាជីវកម្មអាមេរិកបានទទួលស្គាល់ថា កិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹងជះឥទ្ធិពលដល់ផែនការវិនិយោគរបស់គេចូលវៀតណាមនិងទាំងអាស៊ាននិយាយ រួមផងដែរ។

លទ្ធផលពោលខាងលើជារបាយការណ៍ទី១៥ដោយ Amcham អនុវត្តដែលបានប្រមូល មតិរបស់នាយកប្រតិបត្តិរបស់អង្គភាពអាជីវកម្មអាមេរិករាប់ពាន់នាក់ ដែលកំពុងធ្វើអាជីវកម្មនិងវិនិយោគនៅបណ្តាប្រទេសអាស៊ាន៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

បណ្តាអត្ថបទបានផ្សាយ