19/08/2016 08:39 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មហុងកុង(ចិន)មានគោលបំណងវិនិយោគនៅវៀតណាម


អង្គភាពអាជីវកម្មហុងកុង(ចិន)មានគោលបំណងវិនិយោគនៅវៀតណាម

នៅក្នុងជំនួបសន្ទនាជាមួយលោកស្រី  Lin Zheng Yue E អគ្គលេខាធិការ​រដ្ឋ​អំណាច​តំបន់​រដ្ឋបាលស្វ័យ័ត ហុង​កុង​(ចិន) នា​រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បាន​ចាត់​ទុក​ថា វៀតណាមនិងហុងកុង​ត្រូវ​បង្កើន​ជំនួប​ប្រាស្រ័យ ផ្លាស់ប្តូរគណៈប្រតិភូ រវាង​ស្ថាប័ន​រដ្ឋអំណាច សម្ព័ន្ធ​សមា​គមអាជីព និងអង្គភាពអាជីវកម្ម។ នាយក​រដ្ឋមន្ត្រីមានគោលបំណងថា៖ ហុងកុង​(ចិន)បង្កើន​ទំនាក់​ទំនង​សហប្រតិបត្តិការ​មិត្តភាព ជាមួយតំបន់ផ្សេងៗរបស់វៀត​ណាម ហើយ​អះអាង​ថា៖ វៀត​ណាម​បន្ត​បង្ក​លក្ខណះ​ងាយ​ស្រួលសំរាប់​ អង្គភាពអាជីវកម្មហុងកុង បោះទុនវិនិយោគនៅវៀតណាម។

​រីឯ លោកស្រី  Lin Zheng Yue E ក៏បានអោយដឹងថា៖ វៀតណាមជាដៃគូរពាណិជ្ជកម្ម​ធំទី៣ របស់​ហុង​កុង​ក្នុង​តំបន់​អាស៊ាន​។ លោកស្រី Lin Zheng Yue E ក៏​បាន​អោយ​ដឹង​ថា៖ នាបច្ចុប្បន្ន មានអង្គភាពអាជីវកម្ម​ជាច្រើន មាន​គោល​បំ​ណង​វិនិយោគនៅវៀតណាម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាអត្ថបទបានផ្សាយ