17/12/2014 15:21 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មវៀតណាមនិងបារាំងបង្កើនកិច្ចសហប្រតិបតិ្តការសេដ្ឋកិច្ច


សិក្ខាសាលាតុមូលដែលបានរៀបចំឡើងដោយស្ថានទូតវៀតណាមប្រចាំនៅបារាំង (រូបថត៖TTXVN)

ស្ថានទូតវៀតណាមប្រចាំនៅបារាំង នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៤ បានរៀបចំសិក្ខាសាលាតុមូលដោយប្រធានបទ “សេដ្ឋកិច្ច​វៀតណាមនិងបារាំង៖លទ្ធផលក្នុងឆ្នាំ២០១៤និងយថាទស្សន៍សំរាប់ឆ្នាំ២០១៥”។តំណាង​ចូលរួ​ម​សិក្ខា​សា​លា​​នេះបានចាត់ទុកថាទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងវៀតណាមនិងបារាំងមិនទាន់សក្តិ​សមនឹងទំនាក់​ទំ​នង​ដ៏​ល្អប្រសើររវាងប្រទេសទាំង២នៅឡើយ ជាពិសេសគឺទំនាក់ទំនងដៃគូយុទ្ធសាស្ត្រដែល​បាន​បង្កើត​ឡើង​កាល​ពី​ខែ​កញ្ញា​ឆ្នាំ២០១៣។ លោក Bruno Rigal តំណាងធនាគារ Natixis បានព្យាករណ៍ថា សេដ្ឋកិច្ចវៀតណាមនាឆ្នាំ២០១៥នឹង​ងើបឡើងវិញខ្ពស់ជាង ដោយសាររដ្ឋាភិបាលកំពុងបញ្ជាណែនាំយ៉ាង​ម៉ឺងម៉ាត់ការកែលំអរបរិយាកាស​វិនិយោគ​និង​ធ្វើអាជីវកម្ម សំដៅបង្កលក្ខណៈងាយស្រួលក្នុងការទាក់ទាញការវិនិយោគនិងបើកទូលាយទីផ្សារនាំចេញ តាម​រយៈ​ជំរុញកំណើន។ លោក Bruno Rigal បានអះអាងថានេះគឺជាឱកាសនិងសក្ដានុភាព​សំរាប់អង្គភាពអាជីវកម្ម​បា​រាំង​។ ជាមួយគ្នានោះ លោក Jacques Faurvel តំណាងសម្ព័ន្ធក្រុមហ៊ុនលក់រាយ Casino ដែលជាសម្ព័ន្ធ​ក្រុមហ៊ុន​ដែល​​បានវិនិយោគក្នុងខ្សែសង្វាក់ផ្សាទំនើប  Big C នៅវៀតណាម បានឲ្យដឹងថា នាពេលវិនិយោគទុន​ចូលក្នុង​វៀត​ណាម​ ​សម្ព័ន្ធក្រុមហ៊ុន Casino ជានិច្ចកាលទទួលបានការគាំទ្ររបស់​ថ្នាក់ដឹកនាំតំបន់នានា​នៅ​វៀត​ណាម​។ លោក​បាន​ឲ្យដឹងថែមទៀតថា ការជោគជ័យរបស់ Casino បានសរឲ្យឃើញថា វិនិយោគិនបរទេសអាចស្វែងរកបាន​ឱកាស​និង​ទីកន្លែងឈរជើងរបស់ខ្លួននៅវៀតណាម៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ