12/10/2015 09:51 GMT+7 Email Print Like 0

អង្គភាពអាជីវកម្មវៀតណាមថៃឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអាស៊ាន


ទិដ្ឋភាពនៃវេទិការ

សំដៅជួយឧបត្ថម្ភអង្គភាពអាជីវកម្មវៀតណាមនិងថៃមានការត្រៀមរៀបចំល្អជាងសម្រាប់ការវើសមាហរណកម្ម​សេដ្ឋកិច្ចអាស៊ាន និងបង្កើនកិច្ច សហប្រតិបត្តិការលើបណ្តាវិស័យដែលជាប្រៀបខ្លាំងរបស់អង្គភាពអាជីវកម្ម​នៃប្រទេសទាំងពីរ ស្ថាប័នតំណាងពាណិជ្ជកម្មស្ថានទូតវៀតណាមប្រចាំនៅថៃបាន រួមសហការជាមួយ​សមាគមមិត្តភាពថៃវៀតណាម រៀបចំវេទិការ “តភ្ជាប់អង្គភាព អាជីវកម្មវៀតណាមថៃឆ្ពោះទៅសហគមន៍សេដ្ឋកិច្ចអា​ស៊ាន” នៅក្រុងបាងកកនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥។ ថ្លែងមតិបើកវេទិការ ដោយមានការចូលរួមរបស់អង្គភាពអាជី វកម្មវៀតណាមនិងថៃជាង៤០០អង្គភាព លោក Ta Quang Ngoc ប្រធានសមាគមមិត្តភាព​វៀតណាម​ថៃបានឲ្យដឹងថា៖ “សហគមន៍អាស៊ានបានក្លាយទៅជាតំបន់សេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងក្លា និង​​មានការប្រគួតប្រជែងខ្ពស់ អាចធ្វើសមាហរណកម្មពេញលេញចូលក្នុងសេដ្ឋកិច្ចសកលលោក។ ការបោះជំហានសកម្មក្នុងទំនាក់ទំនងទ្វេភាគីរវាងថៃនិងវៀតណាម ក៏ដូចជារាល់ការអភិវឌ្ឍន៍ជារបត់របស់អាស៊ាន នឹងបង្កើតឡើងឱកាសនិងភាពងាយស្រួលថ្មី សម្រាប់អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរផង ហើយក៏ដាក់
ចេញការលំបាកនិងសាកល្បងថ្មីផងដែរ”។

នៅវេទិការនេះ អ្នកជំនាញការជាច្រើនបានអះអាងថា បណ្តាអង្គភាពអាជី វកម្មវៀតណាមនិងថៃកំពុងមានបរិយាកាសធ្វើអាជីវកម្មល្អប្រសើរ ដោយសារទំនាក់ទំនងនៃប្រទេសទាំងពីរបានឡើងកម្រិតជាដៃគូរយុទ្ធសាស្រ្ត​។ ដោយហេតុនេះ គោលដៅពាណិជ្ជកម្មទ្វេភាគីវៀតណាមនិងថៃដែលបានដាក់ចេញគឺទទួលបាន​២០​ ពាន់លានដុល្លានាឆ្នាំ២០២០គឺអាចសម្រេចបាន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាអត្ថបទបានផ្សាយ